ខ្មែរ
  • EN
  • ខ្មែរ

អិលអូអិលស៊ី ពង្រីកតំបន់ប្រតិបត្តិការរបស់ខ្លួនបន្ថែមទៀតដើម្បីផ្តល់ជូនការបម្រើសេវាកាន់តែរហ័ស និងងាយស្រួលជូនអតិថិជន


ខេត្តតាកែវ ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២២៖ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី ដែលជាគ្រឹះស្ថានមួយក្នុងចំណោម គ្រឹះស្ថានហិរញ្ញវត្ថុឈានមុខនៅកម្ពុជាបានប្រកាសជាផ្លូវការនៅថ្ងៃនេះ ពីការបើកបម្រើសេវាហិរញ្ញវត្ថុជូនអតិថិជន របស់សាខា ស្រុកបាទី-ឃុំសូរភី ដែលមានទីតាំងនៅ ផ្ទះលេខ១៨ ផ្លូវជាតិលេខ ៣ ភូមិត្រាំខ្នារ ឃុំសូរភី ស្រុកបាទី ខេត្តតាកែវ (ចម្ងាយប្រមាណ ៣០០ ម៉ែត្រពីផ្សារត្រាំខ្នារ)។​ការបើកបន្ថែមសាខាថ្មីនេះគឺដើម្បីឆ្លើយតបទៅនឹងកំណើនអាជីវកម្ម និងការគាំទ្រអតិថិជនក្នុងការប្រើប្រាស់សេវារបស់ អិលអូអិលស៊ី ឱ្យបានកាន់តែឆាប់រហ័ស និងងាយស្រួលប្រកបដោយទំនុកចិត្តខ្ពស់បំផុត។


តាមរយៈសាខាស្រុកបាទី-ឃុំសូរភី អតិថិជននឹងរីករាយជាមួយនឹងសេវាជាច្រើនពី អិលអូអិលស៊ី ជាមួយនឹងការផ្តល់ជូននូវលក្ខខណ្ឌយ៉ាង ល្អប្រសើរ និងមានភាពបត់បែនខ្ពស់ទៅតាមតម្រូវការ និងស្ថានភាពប្រាក់ចំណូលរបស់ពួកគាត់ ដែលក្នុងនោះរួមមានដូចជា៖ សេវាបញ្ញើសន្សំ​ សេវាឥណទាន សេវាធនាគារចល័ត (អាយផេ ខេមបូឌា) សេវាផ្ទេរប្រាក់ក្នុងស្រុក និងសេវាហិរញ្ញវត្ថុជាច្រើនផ្សេងទៀត។ លើសពីនោះ អតិថិជននឹងងាយស្រួល ក្នុងការទទួលយកសេវាហិរញ្ញវត្ថុដែលប្រកបដោយភាព ងាយស្រួលជាមួយនឹងទីតាំងការិយាល័យដ៏ស្រស់ស្អាត ធំទូលាយ ប្រកបដោយផាសុកភាព និងងាយស្រួលចតយានជំនិះក្នុងអំឡុងប្រើប្រាស់សេវានៅទីតាំងការិយាល័យសាខាយើងផ្ទាល់ផងដែរ។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកកាន់៖ 

សាខា ស្រុកបាទី-ឃុំសូរភី៖

ទូរស័ព្ទ៖              081 900 465

អ៊ីម៉ែល៖              [email protected]

ទីតាំងលើផែនទី៖  https://bit.ly/3zNkB2Q​

 

ផ្នែកទំនាក់ទំនងអតិថិជន

ទូរស័ព្ទ៖              023 991 991 

អ៊ីមែល៖              [email protected]

ទីតាំងការិយាល័យផ្សេងទៀតរបស់ អិលអូអិលស៊ី៖ https://www.lolc.com.kh/kh/branches-location







Related Post