ខ្មែរ
  • EN
  • ខ្មែរ

បើកគណនីកុមារចាប់ពី ២ម៉ឺនរៀលឡើងទៅ ថែមជូនកាតាបដ៏ស្រស់ស្អាតភ្លាមៗ (ការប្រាក់ ៧,៥%/ឆ្នាំ)


ដូចដែលអតិថិជនភាគច្រើនបានជ្រាបរួចមកហើយថា អិលអូអិលស៊ី គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើសន្សំឈានមុខគេមួយក្នុងព្រះរាជាណាចក្រកម្ពុជា ដែលមានផ្តល់ជូនសេវាហិរញ្ញវត្ថុយ៉ាងសម្បូរបែបប្រកបដោយភាពច្នៃប្រឌិតខ្ពស់ដល់អតិថិជន។ តួយ៉ាង គណនីកុមារ (Kid Account) ដែលបានដាក់ឱ្យដំណើរការថ្មីៗនេះ ទទួលបានការគាំទ្រយ៉ាងច្រើនពីសំណាក់អតិថិជនទៅលើភាពងាយស្រួលក្នុងការបើកសន្សំជូនបុត្រធីតា តម្រូវឱ្យមានប្រាក់សន្សំដំបូងត្រឹម ២ម៉ឺនរៀលប៉ុណ្ណោះ ហើយអតិថិជនអាចបន្តដាក់ប្រាក់សន្សំតិចៗជាប្រចាំថ្ងៃ ឬខែ ជាមួយការផ្តល់ជូនការប្រាក់ខ្ពស់ចាប់ពី ៥,២៥% រហូតដល់ ៧,៥% ក្នុងមួយឆ្នាំ។

លើសពីនេះ ដើម្បីជាការលើកទឹកចិត្តដល់អតិថិជនដែលមានផែនការអនាគតច្បាស់លាស់សម្រាប់បុត្រធីតារបស់ខ្លួន អិលអូអិលស៊ី បានផ្តល់ជូនប្រូម៉ូសិនពិសេសមួយនោះគឺ រាល់អតិថិជនដែលបើកគណនីកុមារដំបូងជាមួយ អិលអូអិលស៊ី នឹងទទួលបានរង្វាន់កាតាបដ៏ស្រស់ស្អាតមួយភ្លាមៗ ដែលការផ្តល់ជូននេះធ្វើឡើងរហូតដល់ ថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ២០២៣ ឬរហូតដល់រង្វាន់អស់ពីស្តុក តែប៉ុណ្ណោះ!

ដើម្បីបង្កើតគណនីកុមារ លោកអ្នកអាចអញ្ជើញមកកាន់ការិយាល័យ អិលអូអិលស៊ី ណាមួយដែលនៅជិតលោកអ្នកបំផុត ទូទាំង ២៥ ខេត្ត/ក្រុង ឬសាកសួរព័ត៌មានបន្ថែមតាមរយៈលេខទូរសព្ទ ០២៣ ៩៩១ ៩៩១ នារៀងរាល់ថ្ងៃ ចាប់ពីម៉ោង ៦ ព្រឹក ដល់ ១០ យប់។

អត្រាការប្រាក់ គណនីកុមារ អិលអូអិលស៊ី៖



Publish date: June 30 2023





Related Post