ខ្មែរ
  • EN
  • ខ្មែរ

ឱកាសចំណេញផ្ទេរប្រាក់ដោយសេរីឥតគិតថ្លៃសេវា ពី iPay Cambodia


ឈប់ចំណាយប្រាក់ក្នុងការបង់កម្រៃសេវារាល់ពេលធ្វើប្រតិបត្តិការផ្ទេរប្រាក់ទៀតទៅ! អិលអូអិលស៊ី សូមណែនាំសេវាផ្ទេរប្រាក់រហ័សតាមរយៈ iPay Cambodia ដែលអនុញ្ញាតឱ្យលោកអ្នកដែលមានតម្រូវការផ្ទេរប្រាក់ជាប្រចាំទោះបីជាស្ថិតក្នុងទំហំសាច់ប្រាក់ធំយ៉ាងក៏ដោយ អាចផ្ទេរបានយ៉ាងងាយស្រួល រហ័ស សុវត្ថិភាពខ្ពស់។ ផ្ទេរប្រាក់ជាមួយ iPay Cambodia លោកអ្នកនឹងទទួលបាននូវបទពិសោធន៍ថ្មី ដែលងាយស្រួល និងមិនអស់ថ្លៃសេវា មិនចំពោះថាការផ្ទេរក្នុង ឬឆ្លងទៅធនាគារ/គ្រឹះស្ថានហិរញ្ញវត្ថុផ្សេងនោះឡើយ គឺលោកអ្នកអាចផ្ទេរបានដោយមិនអស់កម្រៃសេវាសូម្បីមួយកាក់មួយសេន។

ដើម្បីធ្វើប្រតិបត្តិការផ្ទេរប្រាក់រហ័ស មិនអស់ថ្លៃសេវា តាមរយៈកម្មវិធី iPay Cambodia លោកអាចអនុវត្តតាមជំហានងាយៗ រហ័ស ដូចខាងក្រោម៖
1. ទាញយក និងបង្កើតគណនី iPay Cambodia នៅលើទូរសព្ទដៃ
2. ចុចមុខងារ Send Money
3. ជ្រើសរើស គណនីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ឬធនាគាររបស់អ្នកទទួល
4. ជ្រើសរើសជម្រើសសេវាផ្ទេរប្រាក់ណាមួយដែលលោកអ្នកត្រូវការ (FAST, RFT, BAKONG)
5. បញ្ចូលឈ្មោះគណនីទទួល
6. បញ្ចូលចំនួនទឹកប្រាក់ដែលត្រូវផ្ទេរ រួចចុចផ្ទេរជាការស្រេច







Related Post