English
Web Mail
 
ទំព័រដើម

ការិយាល័យទំនាក់ទំនងអតិថិជន
ទូរស័ព្ទ:​ ០២៣​ ៩៩១ ៩៩១
សារអេឡិចត្រូនិចៈ info@lolc.com.kh
ផ្តល់យោបល់
របាយការណ៍ប្រចាំឆ្នាំ
របាយការណ៍ប្រចាំឆ្នាំ​ ២០១៨
FACEBOOK
ប្រាក់កម្ចីក្រុមសាមគ្គី
ប្រាក់កម្ចីក្រុមសាមគ្គី គឺជាប្រាក់កម្ចីក្រុមដែលត្រូវបានបង្កើតឡើងក្នុងគោលបំណងជួយដល់អតិថិជនដែលមានតម្រូវការដើមទុនតិចតួចសម្រាប់ប្រើ ប្រាស់ក្នុងអាជីវកម្មខ្នាតតូចរបស់ពួកគេ។ អតិថិជនគោលដៅរបស់ប្រាក់កម្ចីក្រុមសាមគ្គី គឺជាអ្នកទាំងឡាយណាដែលបច្ចុប្បន្នមានអាជីវកម្មខ្នាត តូច ហើយត្រូវការដើមទុនរហូតដល់ ៤.០០០.០០០ រៀល ឬ សមមូល ១.០០០ ដុល្លារសហរដ្ឋអាមេរិក ឬសមមូល៤០.០០០បាត សម្រាប់ធ្វើដើមទុន ឬទិញទ្រព្យសម្បត្តិផ្សេងៗ ហើយផ្តល់ជូនសម្រាប់តែអតិថិជនដែលមានចំណូលទៀងទាត់ប្រចាំខែ និងតម្រូវឱ្យអតិថិជនបង់សងការប្រាក់ និងប្រាក់ ដើមប្រចាំខែ។
អតិថិជនដែលចាប់អារម្មណ៍ក្នុងការដាក់ពាក្យខ្ចីប្រាក់ ត្រូវបង្កើតជាក្រុមធានាដែលមាន សមាជិកចាប់ពី ២ ទៅ ៧នាក់ ហើយរស់នៅក្នុងសហគមន៍ របស់ពួកគេ។
រូបិយប័ណ្ណ ទំហំប្រាក់កម្ចី អត្រាការប្រាក់ រយៈពេល
រៀល រហូតដល់ ៤.០០០.០០០ ១,៥% ៣ – ២៤ ខែ
ដុល្លារ រហូតដល់ ១.០០០ ១,៥% ៣ – ២៤ ខែ
បាត រហូតដល់ ៤០.០០០ ១,៥% ៣ – ២៤ ខែ
សំគាល់៖ តារាងខាងលើនេះគ្រាន់តែបង្ហាញអត្រាការប្រាក់តែប៉ុណ្ណោះ ថ្លៃសេវាមួយចំនួនអាចត្រូវបានអនុវត្ត។
អត្ថប្រយោជន៍
ប្រាក់កម្ចីក្រុមសាមគ្គី របស់អិលអូអិលស៊ី ផ្តល់ជូននូវអត្ថប្រយោជន៍សំខាន់ៗមួយចំនួនរួមមាន៖
-    មិនតម្រូវឲ្យអតិថិជនមានទ្រព្យសម្បត្តិ ឬអចលនទ្រព្យដើម្បីដាក់ធានាបំណុលឡើយ។
-    ផ្តល់ជម្រើសងាយស្រួលក្នុងការខ្ចីប្រាក់ និងបង់សងនៅតាមការិយាល័យអិលអូអិលស៊ីដែលនៅជិតបំផុត ឬបង់សងនៅតាមសហគមន៍រស់នៅ
   របស់អតិថិជនឬតាមរយៈភ្នាក់ងារផ្សេងៗដែលជាដៃគូរសហការរបស់អិលអូអិលស៊ី។
-    អត្រាការប្រាក់ទាបសមរម្យ និងគណនាការប្រាក់ទៅលើតែប្រាក់ដើមដែលកំពុងជំពាក់តែប៉ុណ្ណោះ។
-    រយៈពេលប្រាក់កម្ចី និងការបង់សងមានភាពបត់បែនទៅតាមតម្រូវការផ្ទាល់ខ្លួន ឬតម្រូវការអាជីវកម្ម។
-    ផ្តល់ភាពងាយស្រួល និងមានភាពបត់បែនក្នុងការចងក្រងក្រុមធានា។
ទំនាក់ទំនងព័ត៌មាន
ដើម្បីទទួលបាននូវប្រាក់កម្ចីក្រុមសាមគ្គីរបស់អិលអូអិលស៊ី លោកអ្នកគ្រាន់តែអនុវត្តតាមជំហានងាយៗដូចខាងក្រោមនេះ៖
-    ជួបជាមួយបុគ្គលិករបស់អិលអូអិលស៊ី ឬប្រធានក្រុមអិលអូអិលស៊ី ដែលរស់នៅក្នុងភូមិរបស់លោកអ្នក។
-    ចងក្រងក្រុមធានាដែលមានសមាជិកពី ២ ទៅ ៧នាក់។
-    ស្នើសុំខ្ចីប្រាក់ដោយបញ្ជាក់ពីចំនួនទឹកប្រាក់ និងរយៈពេលកម្ចីណាមួយដែលសមស្របទៅនឹងតម្រូវការក្រុមធានារបស់លោកអ្នក។
-    យល់ព្រមទៅតាមវគ្គនៃកម្ចី និងលក្ខខណ្ឌដទៃទៀត។
ការិយាល័យកណ្តាល
អគារលេខ ៦៦៦បេ ផ្លូវលេខ ២៧១ ភូមិក្បាលទំនប់១ សង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ
ទូរស័ព្ទលេខៈ (+៨៥៥) ២៣ ៩៩១ ៩៩១
សារអេឡិចត្រូនិចៈ info@lolc.com.kh
គេហទំព័រៈ www.lolc.com.kh
ប្លង់គេហទំព័រ
អ្នកកំពង់ទស្សនា៖ 37
អ្នកទស្សនាថ្ងៃនេះ៖ 260
អ្នកទស្សនាសរុប៖ 1763886
© ២០១៥ ​​រក្សាសិទ្ធិគ្រប់យ៉ាងដោយ អិលអូអិលស៊ី (ខេមបូឌា)​ ភីអិលស៊ី