អបអរសាទរ!
ក្នុងឱកាសដែលគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី ទទួលបានវិញ្ញាបនបត្របញ្ជាក់ពី “ការការពារអតិថិជន” ក្នុងចំណាត់ថ្នាក់មាស (Gold Level) ពី Cerise និង SPTF។
Cerise និង SPTF ជាសម្ព័ន្ធស្ថាប័នឯករាជ្យអន្តរជាតិមួយដែលយកចិត្តទុកដាក់លើការគ្រប់គ្រងសកម្មភាពសង្គម ក៏ដូចជាការការពារអតិថិជន។
នេះបញ្ជាក់ថា អិលអូអិលស៊ី គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយដែលតែងតែគិតគូ ការពារ និងគាំទ្រដល់អាជីវកម្មរបស់អតិថិជនតាមរយៈការផ្តល់ជូននូវសេវាកម្មហិរញ្ញវត្ថុប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាព។
