នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣ ក្រុមការងារផ្នែកគ្រប់គ្រងនិរន្តរភាព បរិស្ថាន និងសង្គម នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី បានរៀបចំវគ្គបណ្តុះបណ្តាលផ្សព្វផ្សាយអប់រំចំណេះដឹងផ្នែកហិរញ្ញវត្ថុទៅកាន់អតិថិជន និងមិនមែនអតិថិជនរបស់ អិលអូអិលស៊ី ដែលមានទីតាំងស្ថិតនៅក្នុងភូមិបឹងជ្រោយ ឃុំសូទិព្ទ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ប្រធានបទស្តីពី “ចំណូល និងចំណាយ”។ ប្រធានបទស្តីពី “ចំណូល និងចំណាយ” នេះផងដែរបានបង្ហាញទៅកាន់អ្នកចូលរួមពីរបៀបបង្កើនប្រាក់ចំណូលរបស់ពួកគាត់ ការកាត់បន្ថយទៅលើការចំណាយផ្សេងៗដែលមិនចាំបាច់ និងការកត់ត្រារាល់ចំណូល និងចំណាយរបស់ពួកគាត់ឱ្យបានត្រឹមត្រូវ។
លោក មាស ឧត្តម មានអាយុ ៤០ឆ្នាំ ដែលបានចូលរួមវគ្គបណ្តុះបណ្តាលជាមួយ អិលអូអិលស៊ី បានមានប្រសាសន៍ថា “ខ្ញុំពិតជាមានភាពសប្បាយរីករាយខ្លាំងណាស់ដែលបានចូលរួមក្នុងវគ្គបណ្តុះបណ្តាលនេះ។ ខ្ញុំបានដឹងពីរបៀបគ្រប់គ្រងលំហូរសាច់ប្រាក់ប្រចាំថ្ងៃសម្រាប់គ្រួសារ ហើយខ្ញុំនឹងចែករំលែកសារដ៏សំខាន់នេះទៅកាន់កូនៗ និងក្មួយៗរបស់ខ្ញុំទាក់ទងនឹងការគ្រប់គ្រងហិរញ្ញវត្ថុសម្រាប់ពួកគាត់។ មួយវិញទៀត ខ្ញុំនឹងព្យាយាមផ្លាស់ប្តូរទម្លាប់របស់ខ្ញុំដែលមិនធ្លាប់សន្សំប្រាក់ពីមុនមកដោយចាប់ផ្តើមសន្សំប្រាក់ពីពេលឥឡូវនេះដើម្បីបង្ការសម្រាប់ហេតុការណ៍មិនអាចដឹងមុន ឬអាសន្ន”។
Publish date: July 11 2023