ខ្មែរ
  • EN
  • ខ្មែរ

អិលអូអិលស៊ី (ខេមបូឌា) ចូលរួមសិក្ខាសាលាស្តីអំពី ការអភិវឌ្ឍអាជីវកម្មក្រោយបរិបទកូវីដ ១៩ រៀបចំដោយសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC)


ខេត្តកណ្តាល ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣៖ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី (ខេមបូឌា) បានចូលរួមសិក្ខាសាលារៀបចំដោយសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC) ម្តងទៀតក្រោមប្រធានបទថ្មី ស្តីអំពីការអភិវឌ្ឍអាជីវកម្មក្រោយបរិបទកូវីដ ១៩ នៅសាលាខេត្តកណ្តាល ដែលមានការចូលរួមដោយតំណាងគ្រឹះស្ថានហិរញ្ញវត្ថុ តំណាងស្ថាប័នដៃគូ តំណាងសហគ្រាសធុនតូច និងមធ្យម ថ្នាក់ដឹកនាំរបស់ FASMEC និងភាគីពាក់ព័ន្ធផ្សេងទៀតប្រមាណជាង ១២៥នាក់ ទូទាំងប្រទេស។

សិក្ខាសាលានេះធ្វើឡើងក្នុងគោលបំណងផ្តល់ចំណេះដឹង និងអត្ថប្រយោជន៍ដល់សហគ្រាសធុនតូច និងមធ្យមទូទាំងប្រទេសកម្ពុជាស្វែងយល់ពីរបៀបលក់ផលិតផលទៅកាន់ទីផ្សារក្នុងស្រុក ស្វែងយល់អំពីដំណើរការនាំចេញ ទទួលបានព័ត៌មានទាក់ទងនឹងបទប្បញ្ញត្តិរបស់ស្ថាប័នពាក់ព័ន្ធនានា ព័ត៌មានពាក់ព័ន្ធនឹងប្រាក់កម្ចី ធនាគារដៃគូ សេវាកម្ម ក្រុមហ៊ុនដៃគូ។ ជាពិសេសប្រមូលបញ្ហាប្រឈមនានាក្នុងអាជីវកម្ម ទាក់ទងនឹងការលក់ផលិតផលទៅក្នុងទីផ្សារក្នុងស្រុក និងសិក្សាស្វែងយល់បន្ថែមអំពី វិធីសាស្រ្តក្នុងការជម្រុញផលិតផលរបស់ខ្លូនទៅកាន់ទីផ្សារក្នុងស្រុកឱ្យកាន់តែមានប្រសិទ្ធភាពក្រោយការងើបឡើងវិញនៃសេដ្ឋកិច្ចក្រោយជំងឺកូវីដ១៩។ ជាពិសេសអ្នកចូលរួមទាំងអស់អាចជួបសំណេះសំណាលជាមួយម្ចាស់អាជីវកម្ម និងភាគីពាក់ព័ន្ធក្នុងកិច្ចការធុរៈកិច្ច ចែករំលែកបទពិសោធន៍ គន្លឹះគ្រប់គ្រងអាជីវកម្ម បានស្គាល់ និងស្វែងយល់អំពីសេវាកម្មរបស់គ្នាទៅវិញទៅមក ដែលជាឱកាសសម្រាប់ក្រុមហ៊ុនទាំងនេះក្នុងការផ្សារភ្ជាប់អាជីវកម្មគ្នាជាមួយក្រុមហ៊ុនដែលមកពីគ្រប់បណ្តាខេត្តក្រុងទាំងអស់ផងដែរ។

អិលអូអិលស៊ី ក៏នឹងធ្វើការដាក់បង្ហាញស្តង់ផលិតផលនៅទីនោះផ្ទាល់ ដើម្បីបង្កភាពងាយស្រួលដល់ពុកម៉ែបងប្អូនដែលមានចំណាប់អារម្មណ៍ និងចង់សាកសួរព័ត៌មានលម្អិតអំពីផលិតផលណាមួយរបស់ អិលអូអិលស៊ី ។ ហើយ អិលអូអិលស៊ី ពិតជាមានក្តីរីករាយ និងកិត្តិយសយ៉ាងខ្លាំង ដែលបានចូលរួមក្នុងសិក្ខាសាលាមួយនេះ ដែលជាការរួមចំណែកក្នុងការបង្កើតនូវឱកាសឱ្យសហគ្រិនកម្ពុជាយើងទទួលបាននូវគន្លឹះល្អៗជាច្រើនក្នុងការពង្រឹង និងកសាងសេវាកម្មឱ្យកាន់តែល្អប្រសើរទៅដល់អតិថិជនបន្ថែមទៀតក្នុងន័យរួមគឺដើម្បីជម្រុញការអភិវឌ្ឍសេដ្ឋកិច្ចសម្រាប់ប្រទេសកម្ពុជាយើងទាំងមូល។

អំពីអិលអូអិលស៊ី (ខេមបូឌា)
បច្ចុប្បន្ន អិលអូអិលស៊ី គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើដែលធំជាងគេលំដាប់ទី៣ នៅក្នុងប្រទេសកម្ពុជា បើគិតទៅសមតុល្យប្រាក់បញ្ញើ ផលបត្រឥណទាន និងចំនួនអតិថិជន។ គិតត្រឹមខែមិថុនា ឆ្នាំ២០២៣ អិលអូអិលស៊ី មាន៖
• ទ្រព្យសកម្មសរុប ប្រមាណ ១,៥០ ពាន់លានដុល្លារអាមេរិក
• ផលប័ត្រឥណទាន/ប្រាក់កម្ចីអតិថិជន មានចំនួនជាង ១,២៥ ពាន់លានដុល្លារអាមេរិក
• សមតុល្យប្រាក់បញ្ញើរបស់អតិថិជនមានប្រមាណ ៨០៦ លានដុល្លារអាមេរិក
• បុគ្គលិកសរុបមានចំនួនជាង ៣.៥៨០នាក់ ដែលកំពុងបម្រើសេវាឥណទានជូនអតិថិជន។


Publish date: June 16 2023





Related Post