ដូចដែលអតិថិជនភាគច្រើនបានជ្រាបរួចមកហើយថា អិលអូអិលស៊ី គឺគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើសន្សំឈានមុខគេមួយក្នុងព្រះរាជាណាចក្រកម្ពុជា ដែលមានផ្តល់ជូនសេវាហិរញ្ញវត្ថុយ៉ាងសម្បូរបែបប្រកបដោយភាពច្នៃប្រឌិតខ្ពស់រួមមានសេវាប្រាក់បញ្ញើ ធនាគារចល័ត (iPay Cambodia) អេធីអឹម ផ្ទេរប្រាក់ ឥណទាន និងភតិសន្យាហិរញ្ញវត្ថុ (បង់រំលស់)។ ថ្មីៗនេះគ្រឹះស្ថានក៏បានផ្តល់ជូននូវប្រភេទគណនីសន្សំថ្មីមួយទៀតនោះគឺ គណនីសន្សំកុមារ (Green Child Account) ដែលបង្កើតឡើងជាពិសេស សម្រាប់ឪពុក-ម្តាយ ឬអាណាព្យាបាលទាំងឡាយណាដែល មានបំណងរៀបចំផែនការហិរញ្ញវត្ថុសម្រាប់កូនៗជាទីស្រលាញ់របស់ពួកគាត់ឱ្យកាន់តែមានភាពកក់ក្តៅ និងប្រសិទ្ធភាពខ្ពស់។
តាមរយៈគណនីកុមារ អិលអូអិលស៊ី លោកអ្នកនឹងទទួលបានការប្រាក់ខ្ពស់ជាមួយសុវត្ថិភាពយ៉ាងពេញលេញ សម្រាប់បំពេញតម្រូវការហិរញ្ញវត្ថុកូនៗជាទីស្រលាញ់របស់លោកអ្នក ស្របនឹងការលូតលាស់របស់ពួកគាត់ដូចជា៖ ការសិក្សាអប់រំ ដំណើរកំសាន្ត និងការចាត់ចែងលើចំណាយផ្សេងៗនាពេលអនាគត។ លោកអ្នកអាចបើកគណនីកុមារជាប្រាក់រៀល ឬប្រាក់ដុល្លារអាមេរិកដោយទទួលបានអត្រាការប្រាក់ចាប់ពី ៥,២៥% រហូតដល់ ៧,៥% ក្នុងមួយឆ្នាំ។
ដើម្បីបង្កើតគណនីកុមារ លោកអ្នកអាចអញ្ជើញមកកាន់ការិយាល័យ អិលអូអិលស៊ី ណាមួយដែលនៅជិតលោកអ្នកបំផុត ទូទាំង ២៥ ខេត្ត/ក្រុង ហើយលោកអ្នកក៏អាចប្រឹក្សាយោបល់ និងសាកសួរព៌ត័មានបន្ថែមតាមរយៈលេខទូរសព្ទ ០២៣ ៩៩១ ៩៩១ នារៀងរាល់ថ្ងៃ ចាប់ពីម៉ោង ៦ ព្រឹក ដល់ ១០ យប់។
អត្រាការប្រាក់ គណនីកុមារ អិលអូអិលស៊ី៖