English
Web Mail
 
ទំព័រដើម

ការិយាល័យទំនាក់ទំនងអតិថិជន
ទូរស័ព្ទ:​ ០២៣​ ៩៩១ ៩៩១
សារអេឡិចត្រូនិចៈ [email protected]
ផ្តល់យោបល់
របាយការណ៍ប្រចាំឆ្នាំ
របាយការណ៍ប្រចាំឆ្នាំ​ ២០១៩
FACEBOOK
ក្រុមប្រឹក្សាភិបាល
អិលអូអិលស៊ី មានក្រុមប្រឹក្សាភិបាលប្រកបដោយសមត្ថភាព និងសកម្ម ព្រមទាំងពោរពេញទៅដោយបទពិសោធន៍ខាងហិរញ្ញវត្ថុ ការគ្រប់គ្រង និងការអភិវឌ្ឍន៍។
លោក ប្រ៊ីនលី ដេ ហ្ស៊ីលវ៉ា, ប្រធានក្រុមប្រឹក្សាភិបាល
លោក ប្រ៊ីនលី ដេ ហ្ស៊ីលវ៉ា ជាប្រធានក្រុមប្រឹក្សាភិបាល របស់អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី និងជាអគ្គនាយកគ្រប់គ្រងរបស់អិលអូអិលស៊ី មីយ៉ាន់ម៉ា មីក្រូហិរញ្ញវត្ថុ អិលធីឌី។ មុនពេលចូលបម្រើការងារ ជាមួយអិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី លោកជាអគ្គនាយកគ្រប់គ្រង និងជាប្រធាននាយកប្រតិបត្តិនៅ អិលអូអិលស៊ី ហ្វាយនែន ភីអិលស៊ី ក្នុងប្រទេសស្រីលង្កា។ លោកបានបម្រើការនៅក្នុងវិស័យ សេវាមិនមែនហិរញ្ញវត្ថុ អស់រយៈពេល៣៣ឆ្នាំកន្លងមកហើយ ទាំងនៅក្រុមហ៊ុនហិរញ្ញវត្ថុមានអាជ្ញាប័ណ្ណ និងក្រុមហ៊ុនឯកទេសភតិសន្យាដោយមានមុខតំណែងជា ក្រុមប្រឹក្សាភិបាល និងអគ្គនាយកគ្រប់គ្រងទូទៅ មុនពេលទទួលតំណែងជា ប្រធានក្រុមប្រឹក្សាភិបាលរបស់ អិលអូអិលស៊ី(ខេមបូឌា)។ លោកមានជំនាញ និងបទពិសោធន៍យ៉ាងទូលំទូលាយក្នុងវិស័យសេវាមិនមែនហិរញ្ញវត្ថុ រួមមានទីផ្សារ និងការលក់ ការគ្រប់គ្រង ឥណទាន និងដោះស្រាយបំណុល និងហិរញ្ញវត្ថុ។ លោក ដេ ហ្ស៊ីលវ៉ា ជាបុគ្គលដ៏ឆ្នើមមួយរូបរបស់ Sri Lanka Institute of Credit Management ហើយលោកត្រូវបាន ជ្រើសតាំងជាលេខាធិកាកិត្តិយស ក្នុងឆ្នាំ២០១០។ លោកក៏ធ្លាប់ ជាសមាជិកក្រុមប្រឹក្សាគ្រប់គ្រង នៃសមាគម Finance Houses Association ក្នុងប្រទេសស្រីលង្កា អស់រយៈពេល៩ឆ្នាំ ក្នុងនោះអស់រយៈពេលជាង៤ឆ្នាំ ដែលលោកកាន់តំណែង ជាអនុប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយករបស់ក្រុមហ៊ុន Financial Ombudsman Sri Lanka (Guarantee) Limited ហើយលោកបានផ្តល់ការណែនាំ និងចែករំលែកបទពិសោធន៍ជាច្រើន ដើម្បីជាប្រយោជន៍ដល់ ក្រុមហ៊ុន Non-Bank Financial Services Industry ក្នុងប្រទេសស្រីលង្កាផងដែរ។ ក្នុងឆ្នាំ២០១៥ លោកបានលាលែងពីតំណែងទាំងអស់នេះ ដើម្បីទទួលខុសត្រូវក្នុងការគ្រប់គ្រង LOLC Group ក្នុងប្រទេស មីយ៉ាន់ម៉ា និងកម្ពុជា។ លោកក៏បានបម្រើការងារ (ពីឆ្នាំ២០០៦ ដល់ ឆ្នាំ២០១៥) ជាអគ្គនាយកមិនប្រតិបត្តិ របស់ Navajeevana Rehabilitation – Tangalle ក្នុងប្រទេស ស្រីលង្កា ដែលជាអង្គការមិនមែនរដ្ឋាភិបាល ក្នុងការបម្រើដល់ ជនពិការ។
 
លោក ខនរ៉ាត ដាយអឺស, សមាជិកក្រុមប្រឹក្សាភិបាល
លោក ខនរ៉ាត ដាយអឺស ជាប្រធាននាយកបច្ចេកវិជ្ជាព័ត៌មាន នៃក្រុមហ៊ុនអិលអូអិលស៊ីគ្រុប នៅប្រទេសស្រីលង្កា និងជាសហស្ថាបនិក/អភិបាលនៃក្រុមហ៊ុន I Pay ។ លោកបញ្ចប់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងពាណិជ្ជកម្ម ពីសាកលវិទ្យាល័យ Leicester និងជាសមាជិកនៃវិទ្យាសា្ថន Chartered Institute ផ្នែកគណនេយ្យគ្រប់គ្រង វិទ្យាសា្ថន Chartered Global ផ្នែកគណនេយ្យគ្រប់គ្រង ជាសមាជិកនៃសមាគមប្រព័ន្ធបច្ចេកវិទ្យា នៅប្រទេសអង់គ្លេស និងជាសមាជិកនៃវិទ្យាស្ថានវិជ្ជាជីវៈគណនេយ្យ Certified Management Accountant ក្នុងប្រទេសស្រីលង្កា។ លោក ដាយអឺស មានបទពិសោធន៍ និងជំនាញឯកទេសជាង២៥ឆ្នាំ លើវិស័យពាណិជ្ជកម្ម ធនាគារនិងហិរញ្ញវត្ថុ ការគ្រប់គ្រងទ្រព្យសកម្ម និងការផលិត។ ជាការទទួលស្គាល់ស្នាដៃចំពោះការរួមចំណែក របស់លោកដល់ក្រុមហ៊ុន អិលអូអិលស៊ីគ្រុប និងវិស័យបច្ចេកវិជ្ជាព័ត៌មាន នៅក្នុងប្រទេសទាំងមូល លោកទទួលបានពានរង្វាន់ CSSL CIO Award នៅក្នុងឆ្នាំ២០១៦ និងពានរង្វាន់ Professional Excellence Award នៅក្នុងឆ្នាំ២០១៧ ក្នុងព្រឹត្តិការណ៍រៀបចំឡើងដោយ វិទ្យាស្ថានវិជ្ជាជីវៈគណនេយ្យ Certified Management Accountant នៃប្រទេសស្រីលង្កា។
 
លោក ឌូលីប រ៉ាស៊ីកា សាម៉ារ៉ាវីរ៉ា, ជាអភិបាលនៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ
លោក ឌូលីប រ៉ាស៊ីកា សាម៉ារ៉ាវីរ៉ា ជាអភិបាលនៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី ។ លោក ឌូលីប សាម៉ារ៉ាវីរ៉ា បានបញ្ចប់សញ្ញាបត្រវិទ្យាសាស្ត្ររូបវិទ្យា ជំនាញឯកទេសផ្នែកស្ថិតិ ពីសកលវិទ្យាល័យ Sri Jayawardenepura និងបានប្រលងបញ្ចប់ការសិក្សាពីវិទ្យាស្ថាន Chartered Institute of Accountant នៅចក្រភពអង់គ្លេស។ លោកបានចាប់ផ្តើមអាជីពរបស់ខ្លួនលើការស្រាវជ្រាវ ការវិនិយោគក្នុងឆ្នាំ២០០៤ និងបានចូលបម្រើការជាមួយ LOLC Group ក្នុងឆ្នាំ២០០៧។ លោកបានបម្រើការជាអភិបាល នៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី នៅប្រទេសមីយ៉ាន់ម៉ា។ លោកមានជំនាញ និងបទពិសោធ ក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ ការកែលម្អដំណើរការផ្សេងៗការធ្វើផែនការយុទ្ធសាស្រ្តការវិនិយោគ និងការទិញ ភាគហ៊ុន។
 
លោក ម៉ៃឃឺល ម័រម៉ែន, សមាជិកក្រុមប្រឹក្សាភិបាលឯករាជ្យ
លោក ម៉ៃឃឺល ម័រម៉ែន ជាសមាជិកក្រុមប្រឹក្សាភិបាលឯករាជ្យរបស់អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី។ លោកបានចាប់ផ្តើមអាជីពការងារ របស់លោកក្នុងនាយកដ្ឋានកិច្ចការបរទេសរបស់ធនាគារ ABN AMRO នៃប្រទេសហូឡង់ក្នុងឆ្នាំ១៩៧១ ហើយក្នុង ឆ្នាំ១៩៧៣ លោកត្រូវបានបញ្ជូនឱ្យទៅធ្វើការនៅប្រទេសឥណ្ឌូនេស៊ី។ លោក Michael ទទួលបានបទពិសោធន៍ ជាច្រើនពីការបម្រើការក្នុងមុខតំណែងខុសៗគ្នា និងការបម្រើការ ក្នុងប្រទេសនានាជាច្រើនមុនពេលលោកទទួលបាន តំណែងជាថ្នាក់គ្រប់គ្រងជាន់ខ្ពស់។ ក្នុងឆ្នាំ១៩៩២ លោកធ្លាប់បម្រើការក្នុងតំណែងជានាយកភូមិភាគ នៃធនាគារឯកជន ABN AMRO ក្នុងប្រទេសអាមេរិកឡាទីន ហើយចាប់ពីឆ្នាំ១៩៩៤ លោកបានបម្រើការងារឱ្យ ABN AMRO ជានាយកគ្រប់គ្រងប្រចាំប្រទេសជាច្រើនរួមមាន៖ ប្រទេសវៀតណាម ស្រីលង្កា និងហ្វីលីពីន។ ចាប់តាំងពីឆ្នាំ២០០៥ លោក Michael បានបំពេញការងារ ជាច្រើនក្នុងនាមជាអ្នកប្រឹក្សាយោបល់ឱ្យគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងបម្រើការងារ ជាប្រធានក្រុមប្រឹក្សាភិបាល ក្នុងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចំនួនពីរ។ ភាពខ្លាំងនៃវិជ្ជាជីវៈរបស់លោករួមមាន៖ សវនកម្មផ្ទៃក្នុងការគ្រប់គ្រង ធនធានមនុស្ស និងការគ្រប់គ្រងការផ្លាស់ប្តូរ។ លោក ម៉ៃឃឺល ម័រម៉ែន ចូលបម្រើការនៅ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី ក្នុងខែកុម្ភៈ ឆ្នាំ២០១៣។
 
លោក អ៊ីនដ្រាជីត វីជេស៊ីរីវ៉ាដាណា, សមាជិកក្រុមប្រឹក្សាភិបាលឯករាជ្យ
លោក អ៊ីនដ្រាជីត វីជេស៊ីរីវ៉ាដាណា បច្ចុប្បន្នជាសមាជិកក្រុមប្រឹក្សាភិបាលឯករាជ្យរបស់ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី។ លោក អ៊ីនដ្រាជីត ជាទីប្រឹក្សាយោបល់ជំនាញលើផ្នែក អភិវឌ្ឍហិរញ្ញវត្ថុអន្តរជាតិដែលមាន បទពិសោធន៍ជាង២០ឆ្នាំមក​ ពីជិត៣០ប្រទេស។ ជំនាញសំខាន់ៗរបស់លោករួមមាន៖ វិស័យមីក្រូហិរញ្ញវត្ថុ និងសហគ្រាសខា្នតតូចនិងមធ្យម និងការកសាងសមត្ថភាពនៅ ក្នុងវិស័យហិរញ្ញវត្ថុ។ លោកមានជំនាញ និងបទពិសោធន៍ក្នុងការរៀបចំយុទ្ធសាស្ត្រ និងអភិវឌ្ឍន៍អាជីវកម្ម ដូចជាប្រព័ន្ធហិរញ្ញវត្ថុ ការអភិវឌ្ឍន៍សមត្ថភាព ក្នុងវិស័យហិរញ្ញវត្ថុ ដោយផ្តោតទៅលើវិស័យ មីក្រូហិរញ្ញវត្ថុ និងសហគ្រាសខា្នតតូច និងមធ្យម ការផ្លាស់ប្តូរស្ថាប័ន ការបង្កើតផលិតផលថ្មីៗ និងការកែលម្អដំណើរការ។ មុនពេលលោកបម្រើការជា ទីប្រឹក្សាយោបល់ លោកបានបម្រើការ នៅក្នុងវិស័យធនាគារ ហើយលោកបានរៀបចំ និងវាយតម្លៃសំណើផែនការ និងត្រួតពិនិត្យផែនការ។ ទំនួលខុសត្រូវរបស់លោករួមមាន ហិរញ្ញប្បទានឥណទានសម្រាប់សហគ្រាសខ្នាតតូច មធ្យម និងខ្នាតធំ ហិរញ្ញប្បទានពាណិជ្ជកម្ម ហិរញ្ញប្បទានមូលធន កំណែទម្រង់ បង្កើតសមាគមហិរញ្ញប្បទាន និងភតិសន្យាហិរញ្ញវត្ថុ។ លោកបានបង្កើត និងគ្រប់គ្រងសេវា គំាទ្រហិរញ្ញវត្ថុជាច្រើនដូចជា ការរៀបចំគម្រោង ការគ្រប់គ្រងថវិកា គណនេយ្យ រដ្ឋបាលហិរញ្ញវត្ថុ និង ការគ្រប់គ្រងប្រព័ន្ធព័ត៌មាន(MIS) ។ លោក អ៊ីនដ្រាជីត វីជេស៊ីរីវ៉ាដាណា ចាប់ផ្តើមបម្រើការនៅអិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០១៥។
 
ការិយាល័យកណ្តាល
អគារលេខ ៦៦៦បេ ផ្លូវលេខ ២៧១ ភូមិក្បាលទំនប់១ សង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ
ទូរស័ព្ទលេខៈ (+៨៥៥) ២៣ ៩៩១ ៩៩១
សារអេឡិចត្រូនិចៈ [email protected]
គេហទំព័រៈ www.lolc.com.kh
ប្លង់គេហទំព័រ
អ្នកកំពង់ទស្សនា៖ 28
អ្នកទស្សនាថ្ងៃនេះ៖ 1196
អ្នកទស្សនាសរុប៖ 2201235
© ២០១៥ ​​រក្សាសិទ្ធិគ្រប់យ៉ាងដោយ អិលអូអិលស៊ី (ខេមបូឌា)​ ភីអិលស៊ី