ប្រព័ន្ធបាគង ឬបាគង (Bakong System ឬ Bakong) សំដៅដល់ប្រព័ន្ធទូទាត់សងប្រាក់ដែលអនុញ្ញាតឱ្យអតិថិជន អាចធ្វើប្រតិបត្តិការទូទាត់ភ្លាមៗជាអេឡិចត្រូនិកឆ្លងគ្រឹះស្ថានសមាជិក រួមមាន ប្រតិបត្តិការផ្ទេរប្រាក់រវាងគណនីបាគង និងគណនីបាគង ផ្ទេរប្រាក់ពីគណនីបាគង ទៅគណនីសន្សំនៅធនាគារ ឬគណនីអ៉ីវ៉ាឡេតដទៃ ទូទាត់តាមរយៈឃ្យូអរកូត និងទទួលប្រាក់។
អត្ថប្រយោជន៍៖
- ធ្វើប្រតិបត្តិការដោយខ្លួនឯង តាមរយៈទូរស័ព្ទ Smart Phone (iOS ឬ Android)
- ធ្វើប្រតិបត្តិការបានគ្រប់ពេលវេលា (24/7) និងគ្រប់ទីកន្លែង
- ងាយស្រួល រហ័ស និងមានសុវត្ថិភាព
- ងាយស្រួលក្នុងការទូទាត់ថ្លៃទំនិញ និងសេវាផ្សេងៗ
- អាចផ្ទេរប្រាក់រវាងគណនីបាគង និងគណនីបាគង ឬផ្ទេរប្រាក់ពីគណនីបាគង ទៅគណនីសន្សំនៅធនាគារ ឬគណនីអ៉ីវ៉ាឡេតដទៃ
លក្ខណៈពិសេសនៃផលិតផល៖
លេខ | លក្ខណៈពិសេស | បរិយាយ |
---|---|---|
១ | រូបិយប័ណ្ណ | ប្រាក់រៀល និង ប្រាក់ដុល្លារ |
២ | ទំហំទឹកប្រាក់អតិបរមា ក្នុងមួយប្រតិបត្តិការ និងក្នុងមួយថ្ងៃ | អតិថិជនថ្នាក់ដំបូង (Basic Customer) ៖ ២.០០០.០០០ រៀល និង ៥០០ ដុល្លារ អតិថិជនថ្នាក់មធ្យម (Partial KYC) ៖ ១២.០០០.០០០ រៀល និង ៣.០០០ ដុល្លារ អតិថិជនពេញលេញ (Full KYC) ៖ ៤០.០០០.០០០ រៀល និង ១០.០០០ ដុល្លារ សម្គាល់៖ មិនកំណត់ចំនួនដងនៃការធ្វើប្រតិបត្តិការក្នុង ១ ថ្ងៃ។ |
៣ | ទឹកប្រាក់តម្កល់ដំបូង និងទឹកប្រាក់រក្សាទុកអប្បបរមា | មិនតម្រូវ |
៤ | អត្រាការប្រាក់ | គណនីបាគង នឹងមិនទទួលបានការប្រាក់ឡើយ (0%) |
៥ | ប្រភេទប្រតិបត្តិការ / មុខងារ |
|
ថ្លៃសេវា៖
អតិថិជនអាចធ្វើប្រតិបត្តិការដោយមិនអស់ថ្លៃសេវា
លក្ខខណ្ឌតម្រូវ៖
- អតិថិជនត្រូវចុះឈ្មោះប្រើប្រាស់កម្មវិធីបាគង ដោយជ្រើសរើស អិលអូអិលស៊ី
- ត្រូវមានទូរស័ព្ទ Smart Phone (iOS ឬ Android)
- ត្រូវមានលេខទូរស័ព្ទ
- អតិថិជនអាចចុះឈ្មោះប្រើប្រាស់កម្មវិធីបាគងដោយខ្លួនឯងដោយមិនតម្រូវឱ្យបំពេញទម្រង់គំរូ
របៀបចុះឈ្មោះ៖
- មានទូរស័ព្ទដៃប្រភេទ Smart Phone (iOS ឬ Android) ដែលអាចប្រើប្រាស់អុីនធើណែតបាន
- អតិថិជនត្រូវទាញយកកម្មវិធីបាគងពី App Store ឬ Play Store
- បន្ទាប់ពីទាញយករួចអតិថិជនត្រូវចុះឈ្មោះនៅក្នុងកម្មវិធីបាគង ទៅតាមជំហាននីមួយៗ
របៀបដាក់ប្រាក់ចូលគណនីបាគង៖
- អតិថិជនអាចធ្វើការដាក់ប្រាក់ចូលគណនីបាគង (Bakong Top Up) តាមរយៈ iPay Cambodia ឬ Internet Banking ឬ នៅតាមបណ្តាការិយាល័យ អិលអូអិលស៊ី
- ការដាក់ប្រាក់ចូលគណនីបាគង គឺមិនត្រូវបានគិតកម្រៃសេវាឡើយ
- លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត
សមាជិក បាគង (គិតត្រឹមខែមករា ឆ្នាំ២០២៣) ៖
លេខ | ធនាគារ/គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ |
---|---|
១ | ធនាគារ អេស៊ីលីដា ភីអិលស៊ី |
២ | ធនាគារ វឌ្ឍនៈអាស៊ី ចំកាត់ |
៣ | គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី |
៤ | ធនាគារ វិនិយោគនិងអភិវឌ្ឍន៍កម្ពុជា ភីអិលស៊ី |
៥ | ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ |
៦ | ធនាគារ កាណាឌីយ៉ា ក.អ |
៧ | ធនាគារ ជីប ម៉ុង ខមមើសល ប៊ែង ម.ក |
៨ | ធនាគារពាណិជ្ជ ឈីហ្វ (ខេមបូឌា) ភីអិលស៊ី |
៩ | ធនាគារ ពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា |
១០ | គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី |
១១ | ធនាគារ ហ្វីលីព ភីអិលស៊ី |
១២ | ធនាគារ ភ្នំពេញ ពាណិជ្ជ |
១៣ | គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់ |
១៤ | ធនាគារ ព្រីនស៍ ម.ក |
១៥ | ធនាគារ ស្ថាបនា ភីអិលស៊ី |
១៦ | ក្រុមហ៊ុន ស្ពីត ផេ ភីអិលស៊ី |
១៧ | ក្រុមហ៊ុន ទ្រូម៉ាន់នី (ខេមបូឌា) ភីអិលស៊ី |
១៨ | ធនាគារ វឌ្ឍនៈ |
១៩ | ធនាគារ អ៊ូរី |
២០ | ធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីត |
២១ | ធនាគារ ហត្ថា |
២២ | អុី-ម៉ាន់នី ផេម៉ិន សឹលូសិន ម.ក |
២៣ | ធនាគារ កម្ពុជាសាធារណៈ ភីអិលស៊ី |
២៤ | ធនាគារ មេយប៊ែង (ខេមបូឌា) ភីអិលស៊ី |
២៥ | លី ហួរ ផេ ប្រ៉ូ ភីអិលស៊ី |
២៦ | ធនាគារ គូកមីន កម្ពុជា ភីអិលស៊ី |
២៧ | អាយផេ88 (ខេមបូឌា) ម.ក |
២៨ | ធនាគារ ស៊ិនហាន (ខេមបូឌា) ម.ក |
២៩ | គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត |
៣០ | TIAN XU INTERNATIONAL TECHNOLOGY PLC. (Cool Cash Plc) |
៣១ | ធនាគារ កម្ពុជា អាស៊ី |
៣២ | អេស៊ា ឃែស អិចប្រេស ម.ក |
៣៣ | ធនាគារ ប៊ី.អាយ.ស៊ី (ខេមបូឌា) ប៊ែង ម.ក |
៣៤ | ធនាគារ អេស ប៊ី អាយ លី ហួរ ម.ក |
៣៥ | ធនាគារ អេភីឌី |
៣៦ | គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មហានគរ ម.ក |
៣៧ | ធនាគារ ហុង លីអុង (ខេមបូឌា) ភីអិលស៊ី |
៣៨ | ធនាគារ អូរៀនថល |
៣៩ | ធនាគារ អ អេច ប៊ី (ខេមបូឌា) ភីអិលស៊ី |
៤០ | ផាយ ផេ |
៤១ | ធនាគារចិនលីមីតធីតសាខាភ្នំពេញេ |
៤២ | ធនាគារ ប្រេដ ប៊ែង ខេមបូឌា |
៤៣ | យូ-ផេ ឌីជីធល ម.កា |
៤៤ | បងឡូយ ផេម៉ិន ម.ក |
៤៥ | ធនាគារអភិវឌ្ឍន៏ជនបទ និងកសិកម្ម |
៤៦ | ធនាគារ កាថេ យូណៃធីត |
៤៧ | ធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី |
៤៨ | ធនាគារ អាយស៊ីប៊ីស៊ី |
៤៩ | ធនាគារ សាខមប៊ែង ខេមបូឌា ភីអិលស៊ី |
៥០ | LANTON PAY |
៥១ | ធនាគារ ហេង ហ្វីង (ខេមបូឌា) ម.ក |
៥២ | First Commercial Bank, Ltd |
៥៣ | ធនាគារ J Trust Royal |
៥៤ | ផេនដា ខមមើសល បែង ម.ក |
៥៥ | MB BANK (CAMBODIA) PLC. |