English
Web Mail
 
ទំព័រដើម

ការិយាល័យទំនាក់ទំនងអតិថិជន
ទូរស័ព្ទ:​ ០២៣​ ៩៩១ ៩៩១
សារអេឡិចត្រូនិចៈ info@lolc.com.kh
ផ្តល់យោបល់
របាយការណ៍ប្រចាំឆ្នាំ
របាយការណ៍ប្រចាំឆ្នាំ​ ២០១៨
FACEBOOK
ប្រវត្តិសង្ខេប
អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុស្របច្បាប់ដែលមានការរីកចម្រើនយ៉ាងឆាប់រហ័សដោយផ្តោតសំខាន់ទៅលើការ បម្រើសេវាដល់សហគ្រិន និងក្រុម គ្រួសារដែលសិ្ថតនៅកម្រិតមូលដ្ឋានពីរ៉ាមីតនៃសេដ្ឋកិច្ចសង្គម នូវឱកាសសេដ្ឋកិច្ច ដើម្បី ផ្លាស់ប្តូរជីវភាពរស់ នៅរបស់ពួកគាត់។
បច្ចុប្បន្ន អិលអូអិលស៊ី ស្ថិតនៅលំដាប់ទី៤ (គិតលើចំនួនអតិថិជន និងផលប័ត្រឥណទាន) ក្នុងចំណោមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលធំបំផុតនៅ ក្នុងប្រទេសកម្ពុជា។ អិលអូអិលស៊ី ក្លាយជាគ្រឹះស្ថានផ្តល់សេវាហិរញ្ញវត្ថុ ដែលជឿទុកចិត្តបំផុតសម្រាប់ប្រជាជនកម្ពុជា ដោយសារការប្តេជ្ញារបស់ ខ្លួនក្នុងការបម្រើសេវាប្រកបដោយទំនួលខុសត្រូវខ្ពស់ជូនដល់ អតិថិជន ដូចជាការផ្តោតទៅលើសេវាបម្រើអតិថិជន ការកែលម្អផលិតផលថ្មីៗ ព្រមជា មួយនឹងអត្រាការប្រាក់ទាបសមរម្យ និងមានតម្លាភាព។
អិលអូអិលស៊ីនឹងបន្តពង្រីកតំបន់ប្រតិបត្តិការរបស់ខ្លួនបន្ថែមទៀតនៅតំបន់ជនបទ ក៏ដូចជាទីប្រជុំជន និងអភិវឌ្ឍន៍ផលិតផលហិរញ្ញវត្ថុថ្មីៗ ដើម្បី បម្រើសេវាកម្មទៅតាមតម្រូវការរបស់អតិថិជន។ ជាមួយនឹងគណៈគ្រប់គ្រងដែលមានបទពិសោធន៍ជាច្រើនឆ្នាំ និងការប្តេជ្ញាក្នុងការបម្រើដល់សង្គម អិលអូអិលស៊ីបានត្រៀមខ្លួនជាស្រេចក្នុងការពង្រីក ប្រតិបត្តិការ និងឥទ្ធិពលរបស់ខ្លួននៅក្នុងប្រទេសកម្ពុជា។
អិលអូអិលស៊ីត្រូវបានបង្កើតឡើងដោយអង្គការ Catholic Relief Services ហៅកាត់ថា (“CRS”) ក្នុងឆ្នាំ១៩៩៤ ដើម្បីជម្រុញលើកទឹកចិត្តឱ្យស្រ្តីនៅ ជនបទទទួលបាននូវសេវាហិរញ្ញវត្ថុដែលពួកគាត់អាចប្រើប្រាស់សម្រាប់សហគ្រាសខ្នាតតូចរបស់ពួកគាត់។ នៅឆ្នាំ១៩៩៩ អិលអូអិលស៊ីគឺជា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទីមួយនៅក្នុងប្រទេសកម្ពុជា ដែលទទួលបានអាជ្ញាប័ណ្ណពីធនាគារជាតិនៃកម្ពុជា ដោយមានឈ្មោះថា “ធនាគារភូមិ (ខេមបូឌា) អិលធីឌី”។ នៅខែមករា ឆ្នាំ២០១០ Developing World Markets (“DWM”) គឺជាក្រុមហ៊ុនគ្រប់គ្រងមូលនិធិទីផ្សារដែលមានសក្តានុពល ទទួលខុសត្រូវផ្នែកសង្គមមួយ ដែលមានទីតាំងនៅសហរដ្ឋអាមេរិកបានទិញយកភាគហ៊ុនដែលមាន សម្លេងលើសលប់នៅក្នុងធនាគាភូមិ ពីអង្គការ (“CRS”)។ ជាមួយនឹងបទពិសោធន៍ជាង១៥ឆ្នាំ និងទ្រព្យសកម្មក្រោមការគ្រប់គ្រងសរុបចំនួនប្រមាណ ៧៦០លានដុល្លារអាមេរិក ព្រមទាំងការ យកចិត្តទុកដាក់ និងស្តង់ដាខ្ពស់របស់ DWM បានជម្រុញឱ្យធនាគារភូមិមានភាពប្រសើរនូវនិតិវិធី និងប្រតិបត្តិការរបស់ខ្លួន។
ដោយធនាគារភូមិមានការរីកចម្រើនយ៉ាងឆាប់រហ័ស ក្រុមហ៊ុន LOLC Micro Investment Ltd. (“LOMI”) បានចាប់អារម្មណ៍បណ្តាក់ទុនវិនិយោគ ជាមួយធនាគារភូមិ និងបានកាន់កាប់ភាគហ៊ុនច្រើនលើសលុបនៅធនាគារភូមិ។ ក្នុងឆ្នាំ២០១៥ ធនាគារភូមិ (ខេមបូឌា) អិលធីឌី បានផ្លាស់ប្តូរឈ្មោះ ទៅជា អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី និងទទួលបានអាជ្ញាប័ណ្ណប្រកបអាជីវកម្មទទួលប្រាក់បញ្ញើពីធនាគារជាតិនៃកម្ពុជា នៅក្នុងឆ្នាំនោះដែរ។ ក្នុងឆ្នាំ២០១៨ ក្រុមហ៊ុន LOLC Private Limited ដែលជាក្រុមហ៊ុនចុះបញ្ជីក្នុងប្រទេសសិង្ហបុរី កាន់កាប់ភាគហ៊ុនច្រើនលើសលុបនៅអិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី ពី DWM និង LOMI ។ បច្ចុប្បន្ននេះ LOLC Private Limited កាន់កាប់ភាគហ៊ុនចំនួន ៩៦,៩៧% នៃចំនួនហ៊ុនសរុប ហើយភាគហ៊ុនដែលនៅសល់ ត្រូវបានកាន់កាប់ដោយក្រុមហ៊ុនបុគ្គលិកអិលអូអិលស៊ី ហៅកាត់ថា ធីភីស៊ី-អ៊ីសប Employee Stock Ownership Plan (“TPC-ESOP”)។
ទស្សនវិស័យ
ក្រុមគ្រួសារដែលស្ថិតនៅកម្រិតមូលដ្ឋានពីរ៉ាមីតនៃសេដ្ឋកិច្ចសង្គម ទទួលបានសក្តានុពលភាព ដើម្បីរស់នៅប្រកបដោយជីវភាពថ្លៃថ្នូរ សុវត្ថិភាព សេដ្ឋកិច្ច សុវត្ថិភាពសង្គម និងយុត្តិធម៌។
បេសកកម្ម
អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលមានទស្សនវិស័យសង្គម និងទិសដៅអាជីវកម្មដែលផ្តល់ឱ្យសហគ្រិន និង ក្រុមគ្រួសារដែលសិ្ថតនៅកម្រិតមូលដ្ឋានពីរ៉ាមីតនៃសេដ្ឋកិច្ចសង្គមនូវឱកាសសេដ្ឋកិច្ច ដើម្បីផ្លាស់ប្តូរជីវភាពរស់នៅ និងសហគមន៍របស់ពួកគេ ឱ្យប្រសើរឡើង តាមរយៈការផ្តល់ឱ្យអតិថិជននូវសេវាកម្មហិរញ្ញវត្ថុប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាព។
ការិយាល័យកណ្តាល
អគារលេខ ៦៦៦បេ ផ្លូវលេខ ២៧១ ភូមិក្បាលទំនប់១ សង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ
ទូរស័ព្ទលេខៈ (+៨៥៥) ២៣ ៩៩១ ៩៩១
សារអេឡិចត្រូនិចៈ info@lolc.com.kh
គេហទំព័រៈ www.lolc.com.kh
ប្លង់គេហទំព័រ
អ្នកកំពង់ទស្សនា៖ 48
អ្នកទស្សនាថ្ងៃនេះ៖ 271
អ្នកទស្សនាសរុប៖ 1763897
© ២០១៥ ​​រក្សាសិទ្ធិគ្រប់យ៉ាងដោយ អិលអូអិលស៊ី (ខេមបូឌា)​ ភីអិលស៊ី