English
Web Mail
 
ទំព័រដើម

ការិយាល័យទំនាក់ទំនងអតិថិជន
ទូរស័ព្ទ:​ ០២៣​ ៩៩១ ៩៩១
សារអេឡិចត្រូនិចៈ info@lolc.com.kh
ផ្តល់យោបល់
របាយការណ៍ប្រចាំឆ្នាំ
របាយការណ៍ប្រចាំឆ្នាំ​ ២០១៨
FACEBOOK
ប្រាក់កម្ចីបន្ថែម
ប្រាក់កម្ចីបន្ថែមរបស់អិលអូអិលស៊ី ផ្តល់ជូនអតិថិជនឯកត្តជន និងអតិថិជនពង្រីកអាជីវកម្មខ្នាតតូច បច្ចុប្បន្នរបស់អិលអូអិលស៊ីនូវឱកាសក្នុងការខ្ចីប្រាក់បន្ថែមពីអិលអូអិលស៊ី មុនពេលបង់ផ្តាច់ប្រាក់កម្ចី បច្ចុប្បន្នរបស់ពួកគេ ហើយជាអតិថិជនដែលមានជំហរច្បាស់លាស់ជាមួយអិលអូអិលស៊ី និងមាន ប្រវត្តិបង់សងល្អទាន់ពេលវេលា និងមានសមត្ថភាពបង់សងបន្ត ទើបអាចដាក់ពាក្យខ្ចីប្រាក់កម្ចី បន្ថែមបាន។ ចំនួនទឹកប្រាក់កម្ចីបន្ថែម មានចំនួនកំណត់ទៅតាមតម្រូវការ និងលទ្ធភាពបង់សង របស់អតិថិជន។ ចំនួនទឹកប្រាក់អាចច្រើនជាងចំនួនទឹកប្រាក់កំពុងខ្ចី អាស្រ័យទៅតាមការស្នើសុំ លទ្ធភាពសង និងលំហូរសាច់ប្រាក់របស់អតិថិជន។
កម្ចីបន្ថែមឯកត្តជន (TUL-IL)
រូបិយប័ណ្ណ ទំហំប្រាក់កម្ចី អត្រាការប្រាក់ រយៈពេល
រៀល រហូតដល់២០.០០0.០០0 ២,៥%-៣,៥% ៣ - ២៤ខែ
ដុល្លារ រហូតដល់ ៥.០០០ ១,៨%-២,៥% ៣ - ២៤ខែ
បាត រហូតដល់ ២០០.០០០ ២,៥%-៣,៥% ៣ - ២៤ខែ
កម្ចីបន្ថែមសហគ្រាសខ្នាតតូច និងមធ្យម (TUL-SME)
រូបិយប័ណ្ណ ទំហំប្រាក់កម្ចី អត្រាការប្រាក់ រយៈពេល
រៀល ធំជាង ២០.០០0.០០0 ២,៥% ៣ - ៣៦ខែ
ដុល្លារ ធំជាង ៥.០០០ ១,៧%-២% ៣ - ៣៦ខែ
បាត ធំជាង ២០០.០០០ ២,៥% ៣ - ៣៦ខែ
អត្ថប្រយោជន៍
ផលិតផលកម្ចីបន្ថែមរបស់អិលអូអិលស៊ី ផ្តល់ជូននូវអត្ថប្រយោជន៍សំខាន់ៗមួយចំនួនរួមមាន៖
- អតិថិជនអាចជ្រើសរើសយកប្រាក់កម្ចីជាប្រាក់រៀល ប្រាក់ដុល្លារ ឬប្រាក់បាត។
- អត្រាការប្រាក់ទាបសមរម្យ និងគណនាការប្រាក់ទៅលើតែប្រាក់ដើមដែលកំពុងជំពាក់តែ ប៉ុណ្ណោះ។
- ផ្តល់ជម្រើសងាយស្រួលក្នុងការខ្ចីប្រាក់ និងបង់សងនៅតាមការិយាល័យអិលអូអិលស៊ីដែល នៅជិតបំផុត ឬបង់សងនៅតាមសហគមន៍រស់នៅរបស់អតិថិជន។
- រយៈពេលប្រាក់កម្ចី និងការបង់សងមានភាពបត់បែនទៅតាមតម្រូវការផ្ទាល់ខ្លួន។
- មិនតម្រូវឲ្យអតិថិជនបង់ថ្លៃសេវាដើម្បីទទួលបានប្រាក់កម្ចីនោះទេ។
ទំនាក់ទំនងព័ត៌មាន
ដើម្បីទទួលបាននូវផលិតផលកម្ចីបន្ថែម លោកអ្នកគ្រាន់តែអនុវត្តតាមជំហានងាយៗ ដូចខាងក្រោម នេះ៖
- ជួបជាមួយបុគ្គលិករបស់អិលអូអិលស៊ី ឬប្រធានក្រុមអិលអូអិលស៊ី ដែលរស់នៅក្នុងភូមិរបស់ លោកអ្នក។
- ស្នើសុំខ្ចីប្រាក់ដោយបញ្ជាក់ពីចំនួនទឹកប្រាក់ និងរយៈពេលកម្ចីណាមួយដែលសមស្របទៅនឹង តម្រូវការរបស់លោកអ្នក។
- យល់ព្រមផ្តល់ឯកសារចាំបាច់ ដែលតម្រូវដោយអិលអូអិលស៊ី។
- យល់ព្រមទៅតាមវគ្គនៃកម្ចី និងលក្ខខណ្ឌដទៃទៀត។
ការិយាល័យកណ្តាល
អគារលេខ ៦៦៦បេ ផ្លូវលេខ ២៧១ ភូមិក្បាលទំនប់១ សង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ
ទូរស័ព្ទលេខៈ (+៨៥៥) ២៣ ៩៩១ ៩៩១
សារអេឡិចត្រូនិចៈ info@lolc.com.kh
គេហទំព័រៈ www.lolc.com.kh
ប្លង់គេហទំព័រ
អ្នកកំពង់ទស្សនា៖ 24
អ្នកទស្សនាថ្ងៃនេះ៖ 247
អ្នកទស្សនាសរុប៖ 1763873
© ២០១៥ ​​រក្សាសិទ្ធិគ្រប់យ៉ាងដោយ អិលអូអិលស៊ី (ខេមបូឌា)​ ភីអិលស៊ី