English
Web Mail
 
ទំព័រដើម

ប្រាក់កម្ចីថាមពលពន្លឺព្រះអាទិត្យ
ឥណទានថាមពលពន្លឺព្រះអាទិត្យត្រូវបានផ្តល់ជូនសម្រាប់ក្រុមគ្រួសារនៅជនបទ ដែលមិនមានអគ្គិសនីប្រើប្រាស់ដើម្បីធ្វើឱ្យមានភាពប្រសើរឡើង តាមរយៈការប្រើថាមពលពន្លឺព្រះអាទិត្យ។ ប្រាក់កម្ចីថាមពលពន្លឺព្រះអាទិត្យ នឹងត្រូវផ្តល់ជូនក្នុងទំហំឥណទានរហូតដល់ ១.៥០០ដុល្លារ ឬសមមូលប្រាក់រៀល និងប្រាក់បាត ជាមួយអត្រាការប្រាក់ទាបសមរម្យ។
រូបិយប័ណ្ណ ទំហំប្រាក់កម្ចី អត្រាការប្រាក់ រយៈពេល
រៀល រហូតដល់ ៦.០០០.០០០ ១,៥% ៣ – ៣៦ ខែ
ដុល្លារ រហូតដល់ ១.៥០០ ១,៥% ៣ – ៣៦ ខែ
បាត រហូតដល់ ៦០.០០០ ១,៥% ៣ – ៣៦ ខែ
សំគាល់៖ តារាងខាងលើនេះគ្រាន់តែបង្ហាញអត្រាការប្រាក់តែប៉ុណ្ណោះ ថ្លៃសេវាមួយចំនួនអាចត្រូវបានអនុវត្ត។
អត្ថប្រយោជន៍
ប្រាក់កម្ចីថាមពលពន្លឺព្រះអាទិត្យរបស់អិលអូអិលស៊ីផ្តល់ជូននូវអត្ថប្រយោជន៍សំខាន់ៗមួយចំនួនរួមមាន៖
-    ក្រុមហ៊ុនផ្គត់ផ្គង់ផលិតផលសូឡា ធានាលើការជួសជុលសម្ភារសូឡាប្រសិនបើមានការខូចខាត មិនដំណើរការ ឬរអាក់រអួលដោយប្រការណា
   ដែលបណ្តាលមកពីក្រុមហ៊ុនផ្គត់ផ្គង់ ឬបណ្តាលមកពីផលិតផលសូឡានោះមិនមានគុណភាព។
-    ក្រុមហ៊ុននឹងធ្វើការដំឡើងឧបករណ៍សូឡាដល់ផ្ទះអតិថិជន ព្រមទាំងប្រាប់ពីរបៀបនៃការប្រើប្រាស់។
-    ក្រុមហ៊ុនធានាលើឧបករណ៍សូឡារយៈពេលយូរឆ្នាំ។
-    អតិថិជនអាចជ្រើសរើសយកប្រាក់កម្ចីជាប្រាក់រៀល ប្រាក់ដុល្លារ ឬប្រាក់បាត។
-    អត្រាការប្រាក់ទាបសមរម្យ និងគណនាការប្រាក់ទៅលើតែប្រាក់ដើមដែលកំពុងជំពាក់តែប៉ុណ្ណោះ។
-    ផ្តល់ជម្រើសងាយស្រួលក្នុងការខ្ចីប្រាក់ និងបង់សងនៅតាមការិយាល័យអិលអូអិលស៊ីដែលនៅជិតបំផុត ឬបង់សងនៅ
   តាមសហគមន៍របស់អតិថិជនឬតាមរយៈភ្នាក់ងារផ្សេងៗដែលជាដៃគូរសហការរបស់អិលអូអិលស៊ី។
-    រយៈពេលប្រាក់កម្ចី និងការបង់សងមានភាពបត់បែនទៅតាមតម្រូវការផ្ទាល់ខ្លួន ឬតម្រូវការអាជីវកម្ម។
ទំនាក់ទំនងព័ត៌មាន
ដើម្បីទទួលបាននូវប្រាក់កម្ចីថាមពលពន្លឺព្រះអាទិត្យ លោកអ្នកគ្រាន់តែអនុវត្តតាមជំហានងាយៗដូចខាងក្រោមនេះ
-    ជួបជាមួយបុគ្គលិករបស់អិលអូអិលស៊ី ឬប្រធានក្រុមអិលអូអិលស៊ី ដែលរស់នៅក្នុងភូមិរបស់លោកអ្នក។
-    ស្នើសុំខ្ចីប្រាក់ដោយបញ្ជាក់ពីចំនួនទឹកប្រាក់ និងរយៈពេលកម្ចីណាមួយដែលសមស្របទៅនឹងតម្រូវការរបស់លោកអ្នក។
-    យល់ព្រមផ្តល់ឯកសារចាំបាច់ដែលតម្រូវដោយអិលអូអិលស៊ី។
-    យល់ព្រមទៅតាមលក្ខខណ្ឌដទៃផ្សេងទៀត។
ការិយាល័យកណ្តាល
អគារលេខ ៦៦៦បេ ផ្លូវលេខ ២៧១ ភូមិក្បាលទំនប់១ សង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ
ទូរស័ព្ទលេខៈ (+៨៥៥) ២៣ ៩៩១ ៩៩១
សារអេឡិចត្រូនិចៈ info@lolc.com.kh
គេហទំព័រៈ www.lolc.com.kh
ប្លង់គេហទំព័រ
អ្នកកំពង់ទស្សនា៖ 62
អ្នកទស្សនាថ្ងៃនេះ៖ 298
អ្នកទស្សនាសរុប៖ 1763924
© ២០១៥ ​​រក្សាសិទ្ធិគ្រប់យ៉ាងដោយ អិលអូអិលស៊ី (ខេមបូឌា)​ ភីអិលស៊ី