English
Web Mail
 
ទំព័រដើម

ការគ្រប់គ្រងសកម្មភាពសង្គម
១. ​ តើយើងពន្យល់អត្ថន័យនៃបេសកកម្ម
      របស់យើងយ៉ាងដូចម្តេចនៅត្រឹម
     ដំណាច់ខែធ្នូ ឆ្នាំ២០១៩?
២. ការវាស់វែងគោលដៅសង្គមរបស់
      អិលអូអិលស៊ី
៣. ការអនុវត្តនស្តង់ដាសកលនៃការគ្រប់
      គ្រងសកម្មភាពសង្គម នៅអិលអូអិលស៊ី
      (ខេមបូឌា) ភីអិលស៊ី
៤. តើ អិលអូអិលស៊ី អនុវត្តទំនួលខុសត្រូវ
     ហិរញ្ញវត្ថុដូចម្ដេច? តើអិលអូអិលស៊ី
     អនុវត្តគោលការណ៍ ការពាអតិជន
     ទាំង៧យ៉ាងដូចម្តេច?
៥. របៀបដែលអិលអិលស៊ីប្រែក្លាយគោល
    ដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs)     ទៅជាការអនុវត្តនៅខែធ្នូឆ្នាំ ២០១៩
៦. ការវាយតម្លៃផលប៉ះពាល់ទៅលើបរិស្ថាន
     និងសង្គម
៧. ការវាស់វែងសកម្មភាពសង្គមតាមរយៈ
      PPI
៨. សកម្មភាពសង្គម
ការិយាល័យទំនាក់ទំនងអតិថិជន
ទូរស័ព្ទ:​ ០២៣​ ៩៩១ ៩៩១
សារអេឡិចត្រូនិចៈ [email protected]
ផ្តល់យោបល់
របាយការណ៍ប្រចាំឆ្នាំ
របាយការណ៍ប្រចាំឆ្នាំ​ ២០១៨
FACEBOOK
ការអនុវត្តន៍ស្តង់ដាសកលនៃការគ្រប់គ្រងសកម្មភាពសង្គមនៅអិលអូអិលស៊ី(ខេមបូឌា) ភីអិលស៊ី
  • កំណត់ និងត្រួតពិនិត្យតាមដានពីសកម្មភាពសង្គម៖ អិលអូអិលស៊ីបានកំណត់គោលដៅសង្គមយ៉ាងច្បាស់លាស់(ដូចបានបង្ហាញក្នុងសំនួរទី៤) ហើយតែងតែតាមដានត្រួតពិនិត្យលើលទ្ធផលនៃការអនុវត្តន៍សកម្មភាពសង្គមធៀបទៅនឹងគោលដៅដែលបានកំណត់ ហើយទិន្នន័យនេះត្រូវរាយការណ៍ជារៀងរាល់ត្រីមាសទៅកាន់គណៈគ្រប់គ្រង និងក្រុមប្រឹក្សាភិបាល។
  • ធានាបាននូវការប្តេជ្ញាចិត្តរបស់ ក្រុមប្រឹក្សាភិបាល និងអ្នកគ្រប់គ្រង រួមទាំងបុគ្គលិកចំពោះគោលដៅសង្គម៖ ក្រុមប្រឹក្សាភិបាល និងគណៈគ្រប់គ្រងរបស់អិលអូអិលស៊ី មានគណនេយ្យភាពចំពោះបេសកកម្ម និងគោលដៅសង្គមរបស់ស្ថាប័ន។ បុគ្គលិកដឹង និងយល់ពីគោលដៅសង្គមរបស់ស្ថាប័ន។ ហើយការវាយតម្លៃលើការអនុវត្តការងាររបស់បុគ្គលិកមានបញ្ចូល សូចនាករសកម្មភាពសង្គមដោយផ្អែកទៅតាមតួនាទី។
  • រចនានូវផលិតផល សេវាកម្ម របៀបចែកចាយ ទៅកាន់អតិថិជនតាមតម្រូវការ និងមានភាពងាយស្រួល៖ អិលអូអិលស៊ីមានផ្ដល់ជូនទាំងប្រាក់កម្ចីដែលមានការធានា និងមិនមានការធានា ភតិសន្យា និងផលិតផលប្រាក់បញ្ញើជាដើម។ លើសពីនេះទៅទៀតអិលអូអិលស៊ី ផ្ដល់ភាពងាយស្រួលលើការបង់សង ដោយអាចបង់សងតាមរយៈភ្នាក់ងារ និងជម្រើសច្រើនប្រភេទនៃរូបិយប័ណ្ណដូចជា រៀល ដុល្លា និងបាត។
  • ការទទួលខុសត្រូវចំពោះអតិថិជន៖ អិលអូអិលស៊ី គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលទទួលបានវិញ្ញាបនបត្របញ្ជាក់ពីការអនុវត្តន៍គោលការណ៍ការពារអតិថិជន(CPP) តាំងពីខែមិថុនា ឆ្នាំ២០១៥។ ហើយក្នុងខែកញ្ញា ឆ្នាំ២០១៩ អិលអូអិលស៊ីក៏ទទួលបានវិញ្ញាបនបត្របញ្ជាក់ទ្បើងវិញពីការអនុវត្តគោលការការពារអតិថិជន។
  • ការទទួលខុសត្រូវចំពោះបុគ្គលិក៖ អិលអូអិលស៊ីបានផ្ដល់ដល់បុគ្គលិកនូវបរិយាកាសល្អ ទំនាក់ទំទងល្អ ការគិតគូរពីសុវត្ថិភាពបុគ្គលិក និងផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់បុគ្គលិកដូចជា វគ្គបណ្ដុះបណ្ដាល ប្រាក់រង្វាន់ចុងឆ្នាំ ការតម្លើងប្រាក់ខែប្រចាំឆ្នាំ អត្ថប្រយោជន៍ផ្នែកសុខភាព(ទិញថ្នាំ និងសម្រាកព្យាបាលនៅពេទ្យ) ប្រាក់លើកទឹកចិត្តសម្រាប់មន្ត្រីឥណទាន/ប្រធានភូមិភាគ/អនុប្រធានសាខា/ប្រធានមន្ត្រឥណទាន ប្រាក់រង្វាន់បុណ្យភ្ជុំ។ល។ លើសពីនេះអិលអូអិលស៊ីតែងតែធ្វើការស្ទង់មតិពីការពេញចិត្ត ឬមិនពេញចិត្តរបស់បុគ្គលិក និងរាយការណ៍ដល់គណៈគ្រប់គ្រង និង ក្រុមប្រឹក្សាភិបាលជារៀងរាល់ឆ្នាំ។ អិលអូអិលស៊ីបានគោរព និងអនុវត្តទៅតាមច្បាប់ការងារ។
  • តុល្យភាពហិរញ្ញវត្ថុ និងសកម្មភាពសង្គម៖ អិលអូអិលស៊ីបានកំណត់យ៉ាងច្បាស់លាស់ពីគោលដៅសង្គម&ហិរញ្ញវត្ថុ និងយុទ្ធសាស្រ្តដើម្បីសម្រេចទៅតាមគោលដៅដោយរក្សាឱ្យបាននូវនិរន្តរភាពរបស់ស្ថាប័ន និងអតិថិជន។ លើសពីនេះទៅទៀតអិលអូអិលស៊ីបានអនុវត្តការផ្ដល់សេវាហិរញ្ញវត្ថុប្រកបដោយទំនួលខុសត្រូវ។ ហើយដើម្បីធានាការអនុវត្តរបស់បុគ្គលិក អិលអូអិលស៊ីបានបញ្ចូលទាំងសូចនាករសកម្មភាពសង្កម និងហិរញ្ញវត្ថុ ទៅក្នុងការវាយតម្លៃលើការអនុវត្តការងាររបស់បុគ្គលិកទាំងអស់។
Previous   1 2 3 4 5 6 7 8  Next
ការិយាល័យកណ្តាល
អគារលេខ ៦៦៦បេ ផ្លូវលេខ ២៧១ ភូមិក្បាលទំនប់១ សង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ
ទូរស័ព្ទលេខៈ (+៨៥៥) ២៣ ៩៩១ ៩៩១
សារអេឡិចត្រូនិចៈ [email protected]
គេហទំព័រៈ www.lolc.com.kh
ប្លង់គេហទំព័រ
អ្នកកំពង់ទស្សនា៖ 28
អ្នកទស្សនាថ្ងៃនេះ៖ 1150
អ្នកទស្សនាសរុប៖ 2201189
© ២០១៥ ​​រក្សាសិទ្ធិគ្រប់យ៉ាងដោយ អិលអូអិលស៊ី (ខេមបូឌា)​ ភីអិលស៊ី