English
Web Mail
 
ទំព័រដើម

ការិយាល័យទំនាក់ទំនងអតិថិជន
ទូរស័ព្ទ:​ ០២៣​ ៩៩១ ៩៩១
សារអេឡិចត្រូនិចៈ info@lolc.com.kh
ផ្តល់យោបល់
របាយការណ៍ប្រចាំឆ្នាំ
របាយការណ៍ប្រចាំឆ្នាំ​ ២០១៨
FACEBOOK
ប្រាក់កម្ចីឯកត្តជនងាយស្រួល
ប្រាក់កម្ចីឯកត្តជនងាយស្រួល គឺជាផលិតផលប្រាក់កម្ចីឯកត្តជន ត្រូវបានបង្កើតឡើងក្នុងគោល បំណងផ្តល់ជូនអតិថិជន ដើម្បីពង្រីក ឬចាប់ផ្តើមអាជីវកម្មថ្មីរបស់ពួកគេ ដោយផ្តល់ជូនប្រាក់កម្ចី រហូតដល់ ៣.០០០ ដុល្លារ ឬសមមូលនឹងប្រាក់រៀល និងមានរយៈពេលរហូតដល់២៤ខែ។ ប្រាក់កម្ចីឯកត្តជនងាយស្រួល ជាប្រាក់កម្ចីដែលប្រឈមនឹងហានិភ័យ ដោយសារមិនតម្រូវឱ្យមាន ហត្ថលេខារបស់អាជ្ញាធរដែនដី ដែលតម្រូវឱ្យមានគោលការណ៍ប្រមូលព័ត៌មានអតិថិជន និងការ ត្រួតពិនិត្យហានិភ័យប្រាក់កម្ចីដោយហ្មត់ចត់បំផុត។
រូបិយប័ណ្ណ ទំហំប្រាក់កម្ចី អត្រាការប្រាក់ រយៈពេល
រៀល រហូតដល់ ១២.០០០.០០០ ២,៥%-៣,៥% ៣ - ២៤ខែ
ដុល្លារ រហូតដល់ ៣.០០០ ២,២៥%-៣,៥% ៣ - ២៤ខែ
អត្ថប្រយោជន៍
ផលិតផលកម្ចីប្រើប្រាស់ផ្ទាល់ខ្លួនរបស់អិលអូអិលស៊ីផ្តល់ជូននូវអត្ថប្រយោជន៍សំខាន់ៗមួយចំនួនរួមមាន៖
- អតិថិជនអាចជ្រើសរើសយកប្រាក់កម្ចីជាប្រាក់ដុល្លារ ឬប្រាក់រៀល។
- អត្រាការប្រាក់ទាបសមរម្យ និងគណនាការប្រាក់ទៅលើតែប្រាក់ដើមដែលកំពុងជំពាក់តែ ប៉ុណ្ណោះ។
- ផ្តល់ជម្រើសងាយស្រួលក្នុងការខ្ចីប្រាក់ និងបង់សងនៅតាមការិយាល័យអិលអូអិលស៊ីដែល នៅជិតបំផុត ឬបង់សងនៅតាមសហគមន៍រស់នៅរបស់អតិថិជន។
- រយៈពេលប្រាក់កម្ចី និងការបង់សង មានភាពបត់បែនទៅតាមតម្រូវការផ្ទាល់ខ្លួន។
- មិនតម្រូវឲ្យអតិថិជនបង់ថ្លៃសេវាដើម្បីទទួលបានប្រាក់កម្ចីនោះទេ។
ទំនាក់ទំនងព័ត៌មាន
ដើម្បីទទួលបាននូវផលិតផលកម្ចីបន្ថែម លោកអ្នកគ្រាន់តែអនុវត្តតាមជំហានងាយៗ ដូចខាងក្រោម នេះ៖
- ជួបជាមួយបុគ្គលិករបស់អិលអូអិលស៊ី ឬប្រធានក្រុមអិលអូអិលស៊ី ដែលរស់នៅក្នុងភូមិរបស់ លោកអ្នក។
- ស្នើសុំខ្ចីប្រាក់ដោយបញ្ជាក់ពីចំនួនទឹកប្រាក់ និងរយៈពេលកម្ចីណាមួយដែលសមស្របទៅនឹង តម្រូវការរបស់លោកអ្នក។
- យល់ព្រមផ្តល់ឯកសារចាំបាច់ ដែលតម្រូវដោយអិលអូអិលស៊ី។
- យល់ព្រមទៅតាមវគ្គនៃកម្ចី និងលក្ខខណ្ឌដទៃទៀត។
ការិយាល័យកណ្តាល
អគារលេខ ៦៦៦បេ ផ្លូវលេខ ២៧១ ភូមិក្បាលទំនប់១ សង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ
ទូរស័ព្ទលេខៈ (+៨៥៥) ២៣ ៩៩១ ៩៩១
សារអេឡិចត្រូនិចៈ info@lolc.com.kh
គេហទំព័រៈ www.lolc.com.kh
ប្លង់គេហទំព័រ
អ្នកកំពង់ទស្សនា៖ 41
អ្នកទស្សនាថ្ងៃនេះ៖ 264
អ្នកទស្សនាសរុប៖ 1763890
© ២០១៥ ​​រក្សាសិទ្ធិគ្រប់យ៉ាងដោយ អិលអូអិលស៊ី (ខេមបូឌា)​ ភីអិលស៊ី