English
Web Mail
 
ទំព័រដើម

ការគ្រប់គ្រងសកម្មភាពសង្គម
១. ​ តើយើងពន្យល់អត្ថន័យនៃបេសកកម្ម
      របស់យើងយ៉ាងដូចម្តេចនៅត្រឹម
     ដំណាច់ខែធ្នូ ឆ្នាំ២០១៩?
២. ការវាស់វែងគោលដៅសង្គមរបស់
      អិលអូអិលស៊ី
៣. ការអនុវត្តនស្តង់ដាសកលនៃការគ្រប់
      គ្រងសកម្មភាពសង្គម នៅអិលអូអិលស៊ី
      (ខេមបូឌា) ភីអិលស៊ី
៤. តើ អិលអូអិលស៊ី អនុវត្តទំនួលខុសត្រូវ
     ហិរញ្ញវត្ថុដូចម្ដេច? តើអិលអូអិលស៊ី
     អនុវត្តគោលការណ៍ ការពាអតិជន
     ទាំង៧យ៉ាងដូចម្តេច?
៥. របៀបដែលអិលអិលស៊ីប្រែក្លាយគោល
    ដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs)     ទៅជាការអនុវត្តនៅខែធ្នូឆ្នាំ ២០១៩
៦. ការវាយតម្លៃផលប៉ះពាល់ទៅលើបរិស្ថាន
     និងសង្គម
៧. ការវាស់វែងសកម្មភាពសង្គមតាមរយៈ
      PPI
៨. សកម្មភាពសង្គម
ការិយាល័យទំនាក់ទំនងអតិថិជន
ទូរស័ព្ទ:​ ០២៣​ ៩៩១ ៩៩១
សារអេឡិចត្រូនិចៈ info@lolc.com.kh
ផ្តល់យោបល់
របាយការណ៍ប្រចាំឆ្នាំ
របាយការណ៍ប្រចាំឆ្នាំ​ ២០១៨
FACEBOOK
តើ អិលអូអិលស៊ី អនុវត្តទំនួលខុសត្រូវ ហិរញ្ញវត្ថុដូចម្ដេច? តើអិលអូអិលស៊ី អនុវត្តគោលការណ៍ ការពាអតិជនទាំង៧យ៉ាងដូចម្តេច?
បេសកកម្ម៖
  • ការបង្កើត និងចែកចាយផលិតផលឱ្យបានសមស្រប៖ អិលអូអិលស៊ីមានផ្ដល់ជូនទាំងប្រាក់កម្ចីដែលមានការធានា មិនមានការធានា ភតិសន្យា និងផលិតផលប្រាក់បញ្ញើជាដើម។ លើសពីនេះទៅទៀតអិលអូអិលស៊ី ផ្ដល់ភាពងាយស្រួលលើការបង់សង ដោយអាចបង់សងតាមរយៈភ្នាក់ងារ និងជម្រើសជាច្រើនប្រភេទនៃរូបិយប័ណ្ណដូចជា រៀល ដុល្លារ និងបាត។
  • ការការពារបំណុលវ័ណ្ឌក៖ គ្រប់ប្រភេទនៃប្រាក់កម្ចីទាំងអស់ត្រូវគិតគូរពីលទ្ធភាពសងត្រឡប់របស់អតិថិជនយ៉ាងតឹងរឹង និងត្រួតពិនិត្យដោយការិយាល័យឥណទានកម្ពុជា(CBC) ហើយត្រូវបានពិនិត្យតាមដានយ៉ាងជិតស្និទ្ធពីគុណភាពប្រាក់កម្ចី(PAR)។ ហើយមានការត្រួតពិនិត្យដោយក្រុមសវនករផ្ទៃក្នុងពីភាពត្រឹមត្រូវលើការវាយតម្លែឥណទានដោយអនុលោមតាមគោលការណ៍ណែនាំ ក្នុងការផ្តល់ប្រាក់កម្ចី(Lending Guideline) របស់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា(CMA)។
  • តម្លាភាព៖ ឯកសារសំខាន់ៗត្រូវបានផ្តល់ជូនដល់អតិថិជនដូចជា តារាងសងប្រាក់ ឯកសារតម្លាភាព កិច្ចសន្យាប្រាក់កម្ចី ហើយឯកសារទាំងអស់ជាភាសាខ្មែរដែលមានរួមបញ្ចូលព័ត៌មានសំខាន់ៗដូចជា ចំនួនប្រាក់កម្ចី តម្លៃសរុបរួមមានថ្លៃសេវាផ្សេងៗ អត្រាការប្រាក់ប្រចាំឆ្នាំ អត្រាការប្រាក់ប្រសិទ្ធិភាព រយៈពេលខ្ចី កាលបរិច្ឆេទទំលាក់ទុន កាលបរិច្ឆេទដល់កំណត់នៃការបង់សងជាដើម។ ក្រៅពីនេះមានការបណ្តុះបណ្តាលផ្សេងៗដូចជា ការបណ្ដុះវិន័យឥណទានដោយប្រើA4Metacard ដើម្បីបង្ហាញ និងបញ្ជាក់បន្ថែមពីលក្ខណៈ និងល័ក្ខខ័ណ្ឌរបស់ផលិតផល។
  • ទំនួលខុសត្រូវចំពោះតម្លៃ៖ ស្របតាមការអនុវត្តន៍របស់វិស័យទាំងមូល នៃការផ្តល់ជូននូវចំណាត់ថ្នាក់នៃអត្រាការប្រាក់របស់ ផលិតផល។ ហើយអត្រាការប្រាក់អាស្រ័យលើការប្រកួតប្រជែង និងទីតាំងរបស់សាខា។
  • ភាពស្មើរគ្នា និងការផ្តល់តម្លៃអតិថិជន៖ អិលអូអិលស៊ី មានក្រមសីលធម៌សម្រាប់បុគ្គលិករួមបញ្ចូលបេសកកម្មរបស់ស្ថាប័ន គុណតម្លៃ(សកម្មភាពដែរបុគ្គលិកត្រូវអនុវត្ត&មិនអនុញ្ញាត) និងការផ្ដល់ប្រាក់កម្ចីប្រកបដោយវិជ្ជាជីវៈទៅកាន់អតិថិជន។ ហើយបុគ្គលិកទាំងអស់ត្រូវគោរពតាមក្រមសីលធម៌នោះដោយការចុះហត្ថលេខាទទួលស្គាល់។ ហើយផលប៉ះពាល់នៃការបំពានលើក្រមសីលធម៌នេះ ក៏ត្រូវបានបណ្តុះបណ្តាលដល់បុគ្គលិកទាំងអស់ផងដែរ។
  • ការរក្សាការសម្ងាត់ព័ត៌មានអតិថិជន៖ អិលអូអិលស៊ីមានគោលនយោបាយក្នុងការរក្សាព័ត៌មានសម្ងាត់។ ហើយព័ត៌មានឯកជនភាពរបស់អតិថិជនត្រូវមានការយល់ព្រមពីអតិថិជនសម្រាប់ការប្រមូល និងចែករំលែកទៅកាន់ភាគីទីបី។
  • យន្តការនៃការបណ្តឹងតវ៉ា៖ អិលអូអិលស៊ីមានយន្តការដោះស្រាយបណ្តឹងតាមរយៈលេខ ០២៣ ៩៩១ ៩៩១ និងដំណោះស្រាយយ៉ាងច្បាស់លាស់ ដោយអនុលោមតាមបទប្បញ្ញត្តិ។ ហើយអតិថិជនបានដឹង និងយល់ពីសិទ្ធរបស់ខ្លួនដូចជា៖ សិទ្ធបដិសេធប្រាក់កម្ចី សិទ្ធរក្សាការសំងាត់ព័ត៌មានប្រាក់កម្ចី/សន្សំ សិទ្ធធ្វើបណ្តឹងតវ៉ា និងសិទ្ធទទួលបានការគោរពនិងសេចក្តីថ្លៃថ្នូរ ជាដើម ។
Previous   1 2 3 4 5 6 7 8  Next
ការិយាល័យកណ្តាល
អគារលេខ ៦៦៦បេ ផ្លូវលេខ ២៧១ ភូមិក្បាលទំនប់១ សង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ
ទូរស័ព្ទលេខៈ (+៨៥៥) ២៣ ៩៩១ ៩៩១
សារអេឡិចត្រូនិចៈ info@lolc.com.kh
គេហទំព័រៈ www.lolc.com.kh
ប្លង់គេហទំព័រ
អ្នកកំពង់ទស្សនា៖ 36
អ្នកទស្សនាថ្ងៃនេះ៖ 995
អ្នកទស្សនាសរុប៖ 2037659
© ២០១៥ ​​រក្សាសិទ្ធិគ្រប់យ៉ាងដោយ អិលអូអិលស៊ី (ខេមបូឌា)​ ភីអិលស៊ី