English
Web Mail
 
ទំព័រដើម

ការិយាល័យទំនាក់ទំនងអតិថិជន
ទូរស័ព្ទ:​ ០២៣​ ៩៩១ ៩៩១
សារអេឡិចត្រូនិចៈ info@lolc.com.kh
ផ្តល់យោបល់
របាយការណ៍ប្រចាំឆ្នាំ
របាយការណ៍ប្រចាំឆ្នាំ​ ២០១៨
FACEBOOK
ប្រាក់កម្ចីទម្លាក់ទុនច្រើនដង
ផលិតផលប្រាក់កម្ចីទម្លាក់ទុនច្រើនដងរបស់អិលអូអិលស៊ី ផ្តល់ជូនអតិថិជននូវចំនួនទឹកប្រាក់ខ្ចី មានភាពបត់បែន ដែលអាចទទួលយក បានច្រើនដងតាមសេចក្ដីត្រូវការរបស់អតិថិជន។ នៅពេល ដែលទទួលបានការអនុម័តនូវប្រាក់កម្ចីទម្លាក់ទុនច្រើនដង អតិថិជនអាច ជ្រើសរើសនូវការទទួល យកទឹកប្រាក់លើកដំបូងចំនួនពាក់កណ្ដាល ហើយបន្ទាប់មកស្នើសុំការទម្លាក់ទុនបន្ថែមទៀតរហូត ដល់គ្រប់ ចំនួនសរុបដែលបានអនុម័ត។ ចំនួនទឹកប្រាក់នៅសល់បន្ទាប់ពីទទួលយកលើកដំបូង អាចទម្លាក់ទុនតែមួយលើក ឬច្រើនលើកបន្ថែម ទៀត (តាមទំហំកម្ចី/ចំនួនលើកដែលបានចរចារ) ឬអាចមិនទទួលយកបន្តទៀតប្រសិនបើអតិថិជនឈប់ត្រូវការ។ ទោះបីជាយ៉ាងណា អតិថិជនត្រូវ ទទួលយកចំនួនទឹកប្រាក់លើកដំបូងយ៉ាងហោចណាស់៥០% នៃទំហំទឹកប្រាក់សរុបដែលត្រូវបាន អនុម័ត ហើយក៏អាច ទទួលយកទឹកប្រាក់ដែលនៅសល់តែក្នុងរយៈពេលយ៉ាងយូរបំផុតត្រឹមពាក់ កណ្ដាលនៃរយៈពេលខ្ចីចងការតែប៉ុណ្ណោះ (កំឡុងពេល ដែលអាចទទួលកម្ចី)។
ផលិតផលកម្ចីទម្លាក់ទុនច្រើនដង ត្រូវបានផ្ដល់ជូនអតិថិជនដែលស្នើសុំផលិតផលកម្ចីឯកត្តជន ផលិតកម្ចីសហគ្រាសខ្នាតតូច និងមធ្យម និង ផលិតផលកម្ចីតាមរដូវកាលដែលបង់ទាំងដើម និងការប្រាក់នៅចុង វគ្គ (ផលិតផលកម្ចីតាមរដូវកាលដែលបង់ការប្រាក់ប្រចាំខែ និង ប្រាក់ដើមតាមការចរចារ មិនត្រូវ បានអនុញ្ញាតឡើយ)។ នៅពេលទទួលបាននូវការអនុម័តកម្ចីទម្លាក់ទុនច្រើនដង អតិថិជនអាចទទួល បានការទម្លាក់ទុនច្រើនដង (យ៉ាងច្រើនបំផុតត្រឹម៣ដង) តាមការចរចាររបស់គាត់។ ចំនួន ទឹកប្រាក់ដែលបង្គរសម្រាប់បើកនៅពេល បន្ទាប់ មិនអាចមានចំនួនលើសពីចំនួនទឹកប្រាក់ដែល បើកលើកដំបូងឡើយ។
កម្ចីទម្លាក់ទុនច្រើនដង ឯកត្តជន (MDL-IL)
រូបិយប័ណ្ណ ទំហំប្រាក់កម្ចី អត្រាការប្រាក់ រយៈពេល
រៀល រហូតដល់២០.០០0.០០0 ២,៥%-៣,៥% ៣ - ២៤ខែ
ដុល្លារ រហូតដល់ ៥.០០០ ១,៨%-២,៥% ៣ - ២៤ខែ
បាត រហូតដល់ ២០០.០០០ ២,៥%-៣,៥% ៣ - ២៤ខែ
កម្ចីទម្លាក់ទុនច្រើនដង សហគ្រាសខ្នាតតូច និងមធ្យម (MDL-SME)
រូបិយប័ណ្ណ ទំហំប្រាក់កម្ចី អត្រាការប្រាក់ រយៈពេល
រៀល ធំជាង ២០.០០0.០០0 ២,៥% ៣ - ៣៦ខែ
ដុល្លារ ធំជាង ៥.០០០ ១,៧%-២% ៣ - ៣៦ខែ
បាត ធំជាង ២០០.០០០ ២,៥% ៣ - ៣៦ខែ
កម្ចីទម្លាក់ទុនច្រើនដង តាមរដូវកាល (MDL-SNL)
រូបិយប័ណ្ណ ទំហំប្រាក់កម្ចី អត្រាការប្រាក់ រយៈពេល
រៀល រហូតដល់២០.០០0.០០0 ៣%-៣,៥% ៣ - ១២ខែ
ដុល្លារ រហូតដល់ ៥.០០០ ២%-២,៥% ៣ - ១២ខែ
បាត រហូតដល់ ២០០.០០០ ៣%-៣.៥% ៣ - ១២ខែ
អត្ថប្រយោជន៍
ផលិតផលកម្ចីទម្លាក់ទុនច្រើនដងរបស់អិលអូអិលស៊ី ផ្តល់ជូននូវអត្ថប្រយោជន៍សំខាន់ៗមួយចំនួន រួមមាន៖
- អតិថិជនអាចជ្រើសរើសយកប្រាក់កម្ចីជាប្រាក់រៀល ប្រាក់ដុល្លារ ឬប្រាក់បាត។
- អត្រាការប្រាក់ទាបសមរម្យ និងគណនាការប្រាក់ទៅលើតែប្រាក់ដើមដែលកំពុងជំពាក់តែ ប៉ុណ្ណោះ។
- ផ្តល់ជម្រើសងាយស្រួលក្នុងការខ្ចីប្រាក់ និងបង់សងនៅតាមការិយាល័យអិលអូអិលស៊ីដែល នៅជិតបំផុត ឬបង់សងនៅតាមសហគមន៍រស់នៅរបស់អតិថិជន។
- រយៈពេលប្រាក់កម្ចី និងការបង់សងមានភាពបត់បែនទៅតាមតម្រូវការផ្ទាល់ខ្លួន។
- មិនតម្រូវឲ្យអតិថិជនបង់ថ្លៃសេវាដើម្បីទទួលបានប្រាក់កម្ចីនោះទេ។
ទំនាក់ទំនងព័ត៌មាន
ដើម្បីទទួលបាននូវផលិតផលកម្ចីទម្លាក់ទុនច្រើនដង លោកអ្នកគ្រាន់តែអនុវត្តតាមជំហានងាយៗដូច ខាងក្រោមនេះ៖
- ជួបជាមួយបុគ្គលិករបស់អិលអូអិលស៊ី ឬប្រធានក្រុមអិលអូអិលស៊ី ដែលរស់នៅក្នុងភូមិរបស់ លោកអ្នក។
- ស្នើសុំខ្ចីប្រាក់ដោយបញ្ជាក់ពីចំនួនទឹកប្រាក់ និងរយៈពេលកម្ចីណាមួយដែលសមស្របទៅនឹង តម្រូវការរបស់លោកអ្នក។
- យល់ព្រមផ្តល់ឯកសារចាំបាច់ ដែលតម្រូវដោយអិលអូអិលស៊ី។
- យល់ព្រមទៅតាមវគ្គនៃកម្ចី និងលក្ខខណ្ឌដទៃទៀត។
ការិយាល័យកណ្តាល
អគារលេខ ៦៦៦បេ ផ្លូវលេខ ២៧១ ភូមិក្បាលទំនប់១ សង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ
ទូរស័ព្ទលេខៈ (+៨៥៥) ២៣ ៩៩១ ៩៩១
សារអេឡិចត្រូនិចៈ info@lolc.com.kh
គេហទំព័រៈ www.lolc.com.kh
ប្លង់គេហទំព័រ
អ្នកកំពង់ទស្សនា៖ 35
អ្នកទស្សនាថ្ងៃនេះ៖ 373
អ្នកទស្សនាសរុប៖ 1763999
© ២០១៥ ​​រក្សាសិទ្ធិគ្រប់យ៉ាងដោយ អិលអូអិលស៊ី (ខេមបូឌា)​ ភីអិលស៊ី