English
Web Mail
 
ទំព័រដើម

ការិយាល័យទំនាក់ទំនងអតិថិជន
ទូរស័ព្ទ:​ ០២៣​ ៩៩១ ៩៩១
សារអេឡិចត្រូនិចៈ info@lolc.com.kh
ផ្តល់យោបល់
របាយការណ៍ប្រចាំឆ្នាំ
របាយការណ៍ប្រចាំឆ្នាំ​ ២០១៨
FACEBOOK
សេវាភតិសន្យាហិរញ្ញវត្ថុ
សេវាភតិសន្យាហិរញ្ញវត្ថុ ផ្តល់ជូនអតិថិជនដែលមានបំណងចង់បានចលនវត្ថុដូចជា ម៉ូតូ ទោចក្រយានយន្តសណ្តោងរ៉ឺម៉ក (ម៉ូតូកង់បី) ឡាន និង គ្រឿងចក្រកសិកម្ម ដើម្បីយកមកប្រើប្រាស់ក្នុងអាជីវកម្ម ឬផ្ទាល់ខ្លួន ក្នុងរយៈពេលវែង ដោយមិនចាំបាច់វិនិយោគបន្ថែមនូវសាច់ប្រាក់ផ្ទាល់ខ្លួន ឬដកយកទុនបង្វិលពីក្នុងអាជីវកម្មមកប្រើប្រាស់។

អិលអូអិលស៊ី ផ្តល់សិទ្ធិកាន់កាប់ និងសិទ្ធិប្រើប្រាស់ពេញលេញជូនអតិថិជនពេញមួយរយៈពេលនៃកិច្ចព្រមព្រៀងភតិសន្យាហិរញ្ញវត្ថុ និងតម្រូវឱ្យ អតិថិជនបង់សងត្រឡប់មកអិលអូអិលស៊ីវិញនូវថ្លៃឈ្នួលប្រចាំខែ រួមទាំងកម្រៃសេវាធានារ៉ាប់រងលើចលនវត្ថុ។
អត្ថប្រយោជន៍
ទទួលបានចលនវត្ថុទៅតាមតម្រូវការសម្រាប់យកទៅប្រើប្រាស់ផ្ទាល់ខ្លួន ឬសម្រាប់ប្រតិបត្តិការអាជីវកម្មដោយមិនចាំបាច់ប្រើប្រាស់ធន ធានផ្ទាល់ខ្លួន ឬទុនពីមុខរបរ។
ផ្ទេរការចំណាយដុលលើការទិញចលនវត្ថុ ទៅជាការចំណាយប្រតិបត្តិការប្រចាំខែវិញ។
អាចបង្កើនប្រាក់ចំណូល និង/ឬពង្រីកប្រតិបត្តិការច្រើនបន្ថែមទៀត។
រយៈពេលជួល
រយៈពេលជួលអប្បបរមា ១២ខែ និងអតិបរមារហូតដល់ ៦០ខែ។
ឯកសារតម្រូវ
របាយការណ៍ហិរញ្ញវត្ថុនៅក្នុងឆ្នាំសារពើពន្ធ (បើមាន)។
លិខិតបញ្ជាក់ប្រាក់បៀវត្សសម្រាប់បុគ្គលិក (បើចំណូលរបស់អតិថិជនបានមកពីប្រាក់បៀវត្ស)។
ឯកសារបញ្ជាក់អត្តសញ្ញាណ (អត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ សៀវភៅស្នាក់នៅ សំបុត្រកំណើត ឬសំបុត្រអាពាហ៍ពិពាហ៍ ជាដើម)។
សម្រាប់អតិថិជនជាលក្ខណក្រុមសាជីវកម្ម តម្រូវឱ្យមានវិញ្ញបនបត្រចុះបញ្ជីពាណិជ្ជកម្ម ប័ណ្ណប៉ាតង់។
លក្ខន្តិកៈ អជ្ញាប័ណ្ណប្រកបអាជីវកម្ម ជាដើម (ប្រសិនបើមាន)។
 
លក្ខខណ្ឌភតិសន្យាហិរញ្ញវត្ថុ
អតិថិជនត្រូវគោរពតាមលក្ខខណ្ឌដូចខាងក្រោម៖
ប្រគល់ឯកសារដែលពាក់ព័ន្ធតាមតម្រូវការរបស់អិលអូអិលស៊ីដោយភ្ជាប់ជាមួយពាក្យស្នើសុំភតិសន្យាហិរញ្ញវត្ថុ។
ជ្រើសរើសចលនវត្ថុ និងអ្នកផ្គត់ផ្គង់ដោយមិនផ្អែកលើជំនាញ ឬការវិនិច្ឆ័យរបស់អិលអូអិលស៊ីឡើយ។ អិលអូអិលស៊ីទិញចលនវត្ថុ ដោយផ្អែកលើកិច្ចព្រមព្រៀងភតិសន្យាហិរញ្ញវត្ថុ។
ប្រើប្រាស់ចលនវត្ថុដែលបានជួលក្នុងគោលបំណងស្របច្បាប់ និងសមហេតុផល។
មិនអនុញ្ញាតឱ្យបកស្លាក (Sticker) ដែលសម្គាល់កម្មសិទ្ធិរបស់អិលអូអិលស៊ី នៅលើចលនវត្ថុដែលបានជួល និង/ឬកែច្នៃប្តូររូបរាងដើម នៃចលនវត្ថុដែលបានជួលនោះឡើយ។
មិនអនុញ្ញាតឱ្យផ្ទេរ ធ្វើអំណោយ សន្តតិកម្ម (ផ្ទេរមរតក) លក់ ដាក់ធានា ឬបញ្ចាំចលនវត្ថុដែលបានជួលឡើយ។
ថែទាំ និងរក្សាចលនវត្ថុដែលបានជួលឱ្យស្ថិតក្នុងស្ថានភាពល្អទៅតាមអាយុកាលប្រើប្រាស់របស់ចលនវត្ថុ ដែលបានជួលនោះ។
ជូនដំណឹងអំពីការខូចខាត ឬបាត់បង់ចលនវត្ថុដែលបានជួល មកអិលអូអិលស៊ី។
សហការជាមួយបុគ្គលិកអិលអូអិលស៊ី ក្នុងការចុះត្រួតពិនិត្យទៅលើការប្រើប្រាស់ចលនវត្ថុដែលបានជួល ប្រាក់ចំណូល ស្ថានភាព អាជីវកម្មនិងស្ថានភាព ហិរញ្ញវត្ថុរបស់អតិថិជន។
 
ទំនាក់ទំនងព័ត៌មាន
ដើម្បីទទួលបាននូវសេវាភតិសន្យាហិរញ្ញវត្ថុ លោកអ្នកគ្រាន់តែអនុវត្តតាមជំហានងាយៗ ដូចខាងក្រោមនេះ៖
ជួបជាមួយបុគ្គលិករបស់អិលអូអិលស៊ីនៅក្នុងតំបន់របស់លោកអ្នក ឬនៅការិយាល័យសាខារបស់ អិលអូអិលស៊ី ឬតាមរយៈ ការិយាល័យ ទំនាក់ទំនងអតិថិជនដែលមានលេខទូរសព្ទ ០២៣ ៩៩១ ៩៩១។
ស្នើសុំចលនវត្ថុ និងរយៈពេលជួលជាក់លាក់ណាមួយដែលសមស្របទៅនឹងតម្រូវការរបស់លោកអ្នក។
ការិយាល័យកណ្តាល
អគារលេខ ៦៦៦បេ ផ្លូវលេខ ២៧១ ភូមិក្បាលទំនប់១ សង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ
ទូរស័ព្ទលេខៈ (+៨៥៥) ២៣ ៩៩១ ៩៩១
សារអេឡិចត្រូនិចៈ info@lolc.com.kh
គេហទំព័រៈ www.lolc.com.kh
ប្លង់គេហទំព័រ
អ្នកកំពង់ទស្សនា៖ 26
អ្នកទស្សនាថ្ងៃនេះ៖ 1156
អ្នកទស្សនាសរុប៖ 1820565
© ២០១៥ ​​រក្សាសិទ្ធិគ្រប់យ៉ាងដោយ អិលអូអិលស៊ី (ខេមបូឌា)​ ភីអិលស៊ី