English
Web Mail
 
ទំព័រដើម

ការគ្រប់គ្រងសកម្មភាពសង្គម
១. ​ តើយើងពន្យល់អត្ថន័យនៃបេសកកម្ម
      របស់យើងយ៉ាងដូចម្តេចនៅត្រឹម
     ដំណាច់ខែធ្នូ ឆ្នាំ២០១៩?
២. ការវាស់វែងគោលដៅសង្គមរបស់
      អិលអូអិលស៊ី
៣. ការអនុវត្តនស្តង់ដាសកលនៃការគ្រប់
      គ្រងសកម្មភាពសង្គម នៅអិលអូអិលស៊ី
      (ខេមបូឌា) ភីអិលស៊ី
៤. តើ អិលអូអិលស៊ី អនុវត្តទំនួលខុសត្រូវ
     ហិរញ្ញវត្ថុដូចម្ដេច? តើអិលអូអិលស៊ី
     អនុវត្តគោលការណ៍ ការពាអតិជន
     ទាំង៧យ៉ាងដូចម្តេច?
៥. របៀបដែលអិលអិលស៊ីប្រែក្លាយគោល
    ដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs)     ទៅជាការអនុវត្តនៅខែធ្នូឆ្នាំ ២០១៩
៦. ការវាយតម្លៃផលប៉ះពាល់ទៅលើបរិស្ថាន
     និងសង្គម
៧. ការវាស់វែងសកម្មភាពសង្គមតាមរយៈ
      PPI
៨. សកម្មភាពសង្គម
ការិយាល័យទំនាក់ទំនងអតិថិជន
ទូរស័ព្ទ:​ ០២៣​ ៩៩១ ៩៩១
សារអេឡិចត្រូនិចៈ [email protected]
ផ្តល់យោបល់
របាយការណ៍ប្រចាំឆ្នាំ
របាយការណ៍ប្រចាំឆ្នាំ​ ២០១៨
FACEBOOK
សកម្មភាពសង្គមផ្សេងៗទៀត
១. វគ្គបណ្តុះបណ្តាលស្តីពីចំនេះដឹងហិរញ្ញវត្ថុៈ ចាប់តាំងពីខែ មករា ដល់ខែធ្នូឆ្នាំ២០១៩ នេះមានអ្នកចូលរួមចំនួន៥៣២នាក់ ក្នុងព្រឹត្តិការណ៍ភូមិមួយផលិតផលមួយ មកពីខេត្តទាំង៨ (កំពង់ចាម ព្រៃវែង សៀមរាប កំពង់ធំ ពោធិសាត់ កំពង់ឆ្នាំង កំពត និងតាកែវ) និងមាននិស្សិតចំនួន២៩៤នាក់មកពីសកលវិទ្យាល័យ ព្រះសីហមុនីរាជាដែលត្រូវបានបណ្តុះបណ្តាលអំពីការគ្រប់គ្រងហិរញ្ញវត្ថុ។
២. កម្មវិធីវិទ្យុ:អិលអូអិលស៊ីបានដឹកនាំកម្មវិធីផ្សាយតាមវិទ្យុដោយប្រើបុគ្គលិករបស់ខ្លួនផ្ទាល់ដែលកម្មវិធីនេះមានឈ្មោះថា (គំនិតរីកចម្រើន) ដែលធ្វើការផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ១០ ព្រឹកដល់ម៉ោង ១១:៥០ ព្រឹក តាមរយៈវិទ្យុស្ត្រី ១០៣.៥ មានវិសាលភាពផ្សាយរហូត ដល់១៨ខេត្ត។ កាលពីខែមិនា ឆ្នាំ២០១៨ ដល់ខែកុម្ភៈ ឆ្នាំ២០១៩ កម្មវិធីវិទ្យុនេះត្រូវបានសហការផលិតរវាងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា អិលអូអិលស៊ី និងការិយាល័យឥណទានកម្ពុជា ជាមួយនឹងការចូលរួមឧបត្ថម្ភដោយ BlueOrchard Finance។ គោលបំណងអប់រំរបស់កម្មវិធី គំនិតរីកចម្រើន គឺផ្ញើរសារចំនេះដឹងហិរញ្ញវត្ថុ ការការពារអតិថិជន ការជម្រុញទឹកចិត្តខ្លួនឯង ហើយនិងការគ្រប់គ្រងអាជីវកម្មខ្នាតតូច ទៅដល់អតិថិជននៅតាមជនបទ។ វាគ្មិនដែលត្រូវបានអញ្ជើញចូលរួមសុទ្ធតែមានបទពិសោធន៍ យ៉ាងទូលំទូលាយទាក់ទងនឹងវិស័យហិរញ្ញវត្ថុ។
៣. ព្រឹត្តិការណ៍សហគមន៍:ព្រឹត្តិការណ៍សហគមន៍គឺជាកិច្ចសហប្រតិបត្តិការមួយរវាង អិលអូអិលស៊ី ជាមួយនឹងសង្គម។ យើងមានសកម្មភាពជាច្រើនដូចជា ការជួសជុលផ្លូវ ការដាក់បង់អង្គុយតាមសួនសាធារណ កម្មវិធីនៅតាមសាលា ការដាំដើមឈើ ការផ្តល់សៀវភៅជូនបណ្ណាល័យ ផ្តល់អណ្តូងទឹក ការសំអាតទីធ្លាសាធារណ។ល។
៤. មហោស្រពតន្រ្តី និងចម្រៀងកុមារ:ដើម្បីលើកទឹកចិត្តអោយកុមារមានការចូលរួមក្នុងវិស័យសិល្បៈ អិលអូអិលស៊ីបានឧបត្ថម្ភជាថវិកាជូនដល់ មហោស្រពតន្ត្រីប្រចាំឆ្នាំ និងជាពានរង្វាន់របស់ក្រសួងព័ត៌មានដែលប្រារព្ធឡើងនៅសាលចតុមុខ។
៥. បោះពុម្ភខិត្តប័ណ្ណផ្សព្វផ្សាយប្រឆាំងគ្រឿងញៀន:គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី ក៏តែងតែ ឧបត្ថម្ភជាបោះពុម្ព ខិត្តប័ណ្ណ ផ្សព្វផ្សាយប្រឆាំង គ្រឿងញៀនចំនួន ១០០,០០០ សន្លឹក រៀងរាល់ ឆ្នាំ ហើយ អិលអូអិលស៊ី នៅតែបន្តរ សហការឧបត្ថម្ភ និងប្រគល់ជូន លោក លឹម តុងហួត ប្រធាន នាយកដ្ឋាន និតិកម្ម អប់រំនិង ស្តារនីតិសម្បទា នៃអគ្គលេខាធិការដ្ឋាន នៃអាជ្ញាធរ ជាតិប្រយុទ្ធ ប្រឆាំងគ្រឿងញៀន។ អិលអូអិលស៊ី សង្ឃឹមថា ខិត្តប័ណ្ណ ដែលបាន បោះពុម្ពផ្សាយ នេះនឹងចូលរួម ចំណែកក្នុងការទប់ស្កាត់ការជួញដូរ ការចរាចរណ៍ និងការប្រើប្រាស់គ្រឿងញៀននៅក្នុងសង្គម ។
៦. ការចែកអំណោយដល់អតិថិជន និងប្រជាពលរដ្ឋដែល រងគ្រោះដោយទឹកជំនន់: អិលអូអិលស៊ីមានទស្សនៈវិស័យក្នុងការជួយអោយប្រជាពលរដ្ឋរស់នៅក្នុងភាពថ្លៃថ្នូរ មានសុវត្ថិភាពសង្គម ស្ថេរភាពសេដ្ឋកិច្ច និងយុត្តិធម៌។ ក្នុងឆ្នំានេះបុគ្គលិកនៅតាមសាខារបស់ អិលអូអិលស៊ីបានចុះទៅជួប និងនាំយកទៅជាមួយនូវអង្ករ ទឹកត្រី មី និងគ្រឿងហូបចុកផ្សេងៗទៀតជូនដល់ប្រជាពលរដ្ឋរងគ្រោះទាំងនោះ។
៧. ពិព័រណ៍សៀវភៅកម្ពុជា: ក្នុងឆ្នាំនេះផងដែរ អិលអូអិលស៊ី បានចូលរួម ឧបត្ថម្ភជា(Gold Sponsor) ដល់កម្មវិធី »ពិព័រណ៍សៀវភៅកម្ពុជា» ថ្នាក់ជាតិលើកទី៨ ដែលប្រព្រឹត្តទៅ ចំនួន៣ថ្ងៃ ក្នុងគោលបំណងលើកទឹកចិត្តដល់អ្នកនិពន្ធ វិទ្យាស្ថាន អង្គការ គ្រឺះស្ថានផ្សព្វផ្សាយ គ្រឺះស្ថានបោះពុម្ពនានា ធ្វើការប្រកួតប្រជែង ដាក់បង្ហាញស្នាដៃ របស់ខ្លួនដល់សិស្ស និសិត្ស មន្រ្តីរាជការ ដើម្បី ទស្សនា និងទិញនូវ ស្នាដៃទាំងនោះ ក៏ដូចជាដើម្បីលើក ទឹកចិត្តដល់កុមារា កុមារី សិស្ស និស្សិត យុវវ័យ មន្រ្តីរាជការ អោយប្តូរមកចាប់អារម្មណ៍ការអាន។ក្នុងនោះដែរ អិលអូអិលស៊ី ក៏បានចូលរួមចំនែកយ៉ាងសកម្ម ក្នុងកម្មវិធីនេះ ដោយបានបង្កើតពាក្យស្លោក១ថា »អានដើម្បីជីវិតកាន់តែប្រសើរ» រួមនឹងសកម្មភាព មួយចំនួន ដូចជា ចែកជូននូវខិត្តប័ណ្ណផ្សព្វផ្សាយផ្សេងៗ របស់អិលអូអិលស៊ី ប្រតិទិន្នឆ្នាំថ្មី សៀវភៅអប់រំ នានា ព្រឹត្តិបត្រសំខាន់ៗ របស់ធនាគារជាតិនៃកម្ពុជា ហើយ ទន្ទឹមគ្នានោះដែរយើង ក៏បានរៀបចំ ការប្រកួត ប្រជែងការគូររូបគំនូរដល់ប្អូនៗកុមារា កុមារី ការឆ្លើយសំណួរ ល្បងប្រាជ្ញា និងការប្រកួតប្រជែងក្រុមផ្អែក លើប្រធានបទទាក់ទងនឹងការអប់រំចំណេះដឹងហិរញ្ញវត្ថុ ដើម្បី ទទូលយកវត្ថុអនុស្សាវរីយ៍ពី អិលអូអិលស៊ី។
៨. កាកបាទក្រហមកម្ពុជា: គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី ក៏បាន ចូលរួមឧបត្ថម្ភថវិកា ដល់កាកបាទក្រហមកម្ពុជា ជារៀងរាល់ឆ្នាំផងដែរ ដើម្បីជាការ រួមចំណែកសង្គម ក្នុងការងារសប្បុរសធម៌ដ៏សកម្ម ដែលកាកបាទក្រហមកម្ពុជា តែងតែចុះអនុវត្ត ជាក់ ស្តែងដល់មូនដ្ឋានផ្ទាល់ៗកន្លងមក។ក្នុងឆ្នាំនេះអិលអូអិលស៊ីបានឧបត្ថម្ភទឹកប្រាក់ចំនួន៣,០០០ ដុល្លារ ដើម្បីជួយដល់សកម្មភាពរបស់កាកបាទក្រហមកម្ពុជា។
៨. កម្មវិធីផ្តល់អាហារូបត្ថម្ភជាទឹកដោះគោស្រស់ដល់កុមារ: គ្រឹស្ថាន មីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី បានចូលរួមឧបត្ថម្ភជាថវិកាចំនួន ១០,០០០ ដុល្លារជូនដល់ រាជបណ្ឌិតសភាកម្ពុជាក្នុង “កម្មវិធីផ្តល់អាហារូបត្ថម្ភជាទឹកដោះគោស្រស់ដល់កុមារ” ។ កម្មវិធីនេះបានធ្វើការចែកជូនដល់មណ្ឌលកុមារកំព្រា ជាច្រើនកន្លែង ដូចជា អង្គការមូលនិធិកុមារកម្ពុជា, សមាគមន៍អភិវឌ្ឍន៍គ្រួសារពលីនិងកុមារកំព្រា, អង្គការឧបត្ថម្ភកុមារកំព្រា, អង្គការ ខេខេអ៊ីវីកម្ពុជា, មណ្ឌលកុមារកំព្រាខេត្តកំពង់ស្ពឺ, បុរីទារក និង កុមារជាតិ។ល។ ការចូលរួមក្នុងកម្មវិធីនេះពិតជាសំខាន់សម្រាប់សង្គមព្រោះទឹកដោះគោស្រស់នេះបានផ្តល់ អត្ថប្រយោជន៍យ៉ាងច្រើនដល់ការលូតលាស់របស់កុមារាកុមារីរបស់យើង ។
Previous   1 2 3 4 5 6 7 8  Next
ការិយាល័យកណ្តាល
អគារលេខ ៦៦៦បេ ផ្លូវលេខ ២៧១ ភូមិក្បាលទំនប់១ សង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ
ទូរស័ព្ទលេខៈ (+៨៥៥) ២៣ ៩៩១ ៩៩១
សារអេឡិចត្រូនិចៈ [email protected]
គេហទំព័រៈ www.lolc.com.kh
ប្លង់គេហទំព័រ
អ្នកកំពង់ទស្សនា៖ 34
អ្នកទស្សនាថ្ងៃនេះ៖ 1159
អ្នកទស្សនាសរុប៖ 2201198
© ២០១៥ ​​រក្សាសិទ្ធិគ្រប់យ៉ាងដោយ អិលអូអិលស៊ី (ខេមបូឌា)​ ភីអិលស៊ី