English
Web Mail
 
ទំព័រដើម

ប្រាក់កម្ចីគ្រាអាសន្ន
ប្រាក់កម្ចីគ្រាអាសន្ន ផ្តល់ជូនអតិថិជនក្រុមបច្ចុប្បន្នរបស់អិលអូអិលស៊ី នូវឱកាសដើម្បីខ្ចីប្រាក់បន្ថែម ក្នុងរយៈពេលខ្លីសម្រាប់គ្រាអាសន្ន ដូចជា ភ្លើងឆេះផ្ទះ ការស្លាប់ ឬឈឺនៅក្នុងគ្រួសាររបស់ពួកគេ។ ប្រាក់កម្ចីគ្រាអាសន្ន ផ្តល់ជូនអតិថិជនដែលមានជំហរច្បាស់លាស់ មានប្រវត្តិបង់សងល្អ និងមានលទ្ធភាពបង់សងត្រឡប់មកវិញ។ ប្រាក់កម្ចីគ្រាអាសន្នជាប្រាក់កម្ចីដែលផ្តល់ជូនអតិថិជនលើកទី២ ដាច់ដោយឡែកពីប្រាក់កម្ចីមុន និងមានរយៈពេលពី ៣ ទៅ ១២ខែ អាស្រ័យទៅតាមតម្រូវការរបស់អតិថិជន។ ប្រាក់កម្ចីគ្រាអាសន្នផ្តល់ជូនអតិថិជនមានកំណត់ត្រឹម ២៥០ដុល្លារ ឬសមមូលនឹងប្រាក់រៀល ឬប្រាក់បាត សម្រាប់ដោះស្រាយនូវស្ថានភាពគ្រាអាសន្នបន្ទាន់មួយផ្នែកតូច។
រូបិយប័ណ្ណ ទំហំប្រាក់កម្ចី អត្រាការប្រាក់ រយៈពេល
រៀល រហូតដល់ ១.០០0.០០0 ១,៥% ៣ - ១២ខែ
ដុល្លារ រហូតដល់ ២៥០ ១,៥% ៣ - ១២ខែ
បាត រហូតដល់ ១០.០០០ ១,៥% ៣ - ១២ខែ
សំគាល់៖ តារាងខាងលើនេះគ្រាន់តែបង្ហាញអត្រាការប្រាក់តែប៉ុណ្ណោះ ថ្លៃសេវាមួយចំនួនអាចត្រូវបានអនុវត្ត។
អត្ថប្រយោជន៍
ផលិតផលប្រាក់កម្ចីគ្រាអាសន្នរបស់អិលអូអិលស៊ី ផ្តល់ជូននូវអត្ថប្រយោជន៍សំខាន់ៗមួយចំនួនរួមមាន៖
-    អតិថិជនអាចជ្រើសរើសយកប្រាក់កម្ចីជាប្រាក់រៀល ប្រាក់ដុល្លារ ឬប្រាក់បាត។
-    អត្រាការប្រាក់ទាបសមរម្យ និងគណនាការប្រាក់ទៅលើតែប្រាក់ដើមដែលកំពុងជំពាក់តែប៉ុណ្ណោះ។
-    ផ្តល់ជម្រើសងាយស្រួលក្នុងការខ្ចីប្រាក់ និងបង់សងនៅតាមការិយាល័យអិលអូអិលស៊ីដែលនៅជិតបំផុត ឬបង់សងនៅតាមសហគមន៍រស់នៅ
   របស់អតិថិជនឬតាមរយៈភ្នាក់ងារផ្សេងៗដែលជាដៃគូរសហការរបស់អិលអូអិលស៊ី។
-    រយៈពេលប្រាក់កម្ចី និងការបង់សង មានភាពបត់បែនទៅតាមតម្រូវការផ្ទាល់ខ្លួន។
ទំនាក់ទំនងព័ត៌មាន
ដើម្បីទទួលបាននូវផលិតផលកម្ចីបន្ថែម លោកអ្នកគ្រាន់តែអនុវត្តតាមជំហានងាយៗដូចខាងក្រោមនេះ៖
-    ជួបជាមួយបុគ្គលិករបស់អិលអូអិលស៊ី ឬប្រធានក្រុមអិលអូអិលស៊ី ដែលរស់នៅក្នុងភូមិរបស់លោកអ្នក។
-    ស្នើសុំខ្ចីប្រាក់ដោយបញ្ជាក់ពីចំនួនទឹកប្រាក់ និងរយៈពេលកម្ចីណាមួយដែលសមស្របទៅនឹងតម្រូវការរបស់លោកអ្នក។
-    យល់ព្រមផ្តល់ឯកសារចាំបាច់ ដែលតម្រូវដោយអិលអូអិលស៊ី។
-    យល់ព្រមទៅតាមវគ្គនៃកម្ចី និងលក្ខខណ្ឌដទៃទៀត។
ការិយាល័យកណ្តាល
អគារលេខ ៦៦៦បេ ផ្លូវលេខ ២៧១ ភូមិក្បាលទំនប់១ សង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ
ទូរស័ព្ទលេខៈ (+៨៥៥) ២៣ ៩៩១ ៩៩១
សារអេឡិចត្រូនិចៈ info@lolc.com.kh
គេហទំព័រៈ www.lolc.com.kh
ប្លង់គេហទំព័រ
អ្នកកំពង់ទស្សនា៖ 63
អ្នកទស្សនាថ្ងៃនេះ៖ 296
អ្នកទស្សនាសរុប៖ 1763922
© ២០១៥ ​​រក្សាសិទ្ធិគ្រប់យ៉ាងដោយ អិលអូអិលស៊ី (ខេមបូឌា)​ ភីអិលស៊ី