English
Web Mail
 
ទំព័រដើម

ការិយាល័យទំនាក់ទំនងអតិថិជន
ទូរស័ព្ទ:​ ០២៣​ ៩៩១ ៩៩១
សារអេឡិចត្រូនិចៈ info@lolc.com.kh
ផ្តល់យោបល់
គណនីបញ្ញើមានកាលកំណត់
គឺជាប្រភេទគណនីដែលផ្តល់ជូនអតិថិជនក្នុងគោលបំណងសន្សំប្រាក់ទៅតាមពេលវេលាជាក់លាក់ណាមួយដើម្បីបង្កើនប្រាក់ចំណូលរបស់ខ្លួន ដោយទទួលបានអត្រាការប្រាក់ខ្ពស់ដែលអាចដកការប្រាក់បានប្រចំាខែ ឬនៅចុងការិយបរិច្ឆេទ។ លោកអ្នក អាចបើកគណនីបានដោយគ្រាន់តែ មានទឹកប្រាក់ចំនួន២០០.០០០ រៀល ឬ ២.០០០ បាត ឬ ៥០ ដុល្លារអាមេរិក។
អត្ថប្រយោជន៍
សាច់ប្រាក់របស់លោកអ្នកនឹងត្រូវបានរក្សាទុកនៅកន្លែងមានសុវត្ថិភាព
លោកអ្នកអាចជ្រើសរើសប្រាក់សន្សំ ជាប្រាក់រៀល ប្រាក់បាត ឬប្រាក់ដុល្លារ ។
មិនយកកម្រៃសេវាពេលបើកគណនី។
ទទួលបានអត្រាការប្រាក់ប្រចាំឆ្នាំរហូតដល់ ៨.៥% សម្រាប់ប្រាក់រៀល, ប្រាក់ដុល្លារអាមេរិក និងប្រាក់បាត ។
ដាក់សន្សំរយៈពេលកាន់តែយូរ ទទួលបានអត្រាការប្រាក់កាន់តែខ្ពស់។
ទទួលបានវិញ្ញាបនបត្រប្រាក់បញ្ញើមានកាលកំណត់ដោយមិនគិតថ្លៃ។
ឯកសារតម្រូវ
សម្រាប់ឯកត្តជន៖ អត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែន ឬឯកសារដែលមានតម្លៃស្មើ។
សម្រាប់ក្រុមហ៊ុន/ ស្ថាប័ន៖ លិខិតសំគាល់អត្តសញ្ញាណអ្នកមានសិទ្ធិប្រតិបត្តិការលើគណនីដែលមានចុះហត្ថលេខាសាម៉ីខ្លួន លក្ខន្តិកៈ ឬអនុស្សរណៈ វិញ្ញាបនបត្រចុះបញ្ជីពាណិជ្ជកម្ម ប័ណ្ណប៉ាតង់ សេចក្តីសម្រេចរបស់ក្រុមប្រឹក្សាភិបាល ឬលិខិតអនុញ្ញាតឱ្យបើកគណនី ព្រមទាំងឯកសារផ្សេងៗទៀត ប្រសិនបើមាន។
របៀបបើកគណនី
មកកាន់ការិយាល័យរបស់អិលអូអិលស៊ីណាមួយដែលនៅជិតលោកអ្នកបំផុត។
បំពេញបែបបទសុំបើកគណនី ឬជួបជាមួយបុគ្គលិកដើម្បីបំពេញបែបបទសុំបើកគណនី។
ប្រភេទ រយៈពេល
អត្រាការប្រាក់ប្រចាំឆ្នាំ
ប្រាក់រៀល ប្រាក់បាត ប្រាក់ដុល្លារ
ការប្រាក់ដកនៅចុងការិយបរិច្ឆេទ
៣៦ ខែ ៨,៥០% ៨,៥០% ៨,៥០%
២៤ ខែ ៨,២៥% ៨,២៥% ៨,២៥%
១២ ខែ ៨,០០% ៨,០០% ៨,០០%
៩ ខែ ៧,២៥% ៧,២៥% ៧,២៥%
៦ ខែ ៦,៧៥% ៦,៧៥% ៦,៧៥%
៣ ខែ ៦,២៥% ៦,២៥% ៦,២៥%
១ ខែ ៥,២៥% ៥,២៥% ៥,២៥%
ការប្រាក់ដករៀងរាល់ខែ
៣៦ ខែ ៨,១៥% ៨,១៥%  ៨,១៥%
២៤ ខែ ៨,០០% ៨,០០%  ៨,០០%
១២ ខែ ៧,៧៥% ៧,៧៥% ៧,៧៥%
៩ ខែ ៧,០០% ៧,០០% ៧,០០%
៦ ខែ ៦,៥០% ៦,៥០% ៦,៥០%
៣ ខែ ៦,០០% ៦,០០% ៦,០០%
១ ខែ ៥,២៥% ៥,២៥% ៥,២៥%
  * អត្រាការប្រាក់ប្រចាំឆ្នាំខាងលើ ត្រូវបានអនុវត្តចំពោះតែអតិថិជនរូបវន្តបុគ្គល និងស្ថាប័នមិនមែនហិរញ្ញវត្ថុ។
ការិយាល័យកណ្តាល
អគារលេខ ៦៦៦បេ ផ្លូវលេខ ២៧១ ភូមិក្បាលទំនប់១ សង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ
ទូរស័ព្ទលេខៈ (+៨៥៥) ២៣ ៩៩១ ៩៩១
សារអេឡិចត្រូនិចៈ info@lolc.com.kh
គេហទំព័រៈ www.lolc.com.kh
ប្លង់គេហទំព័រ
អ្នកកំពង់ទស្សនា៖ 26
អ្នកទស្សនាថ្ងៃនេះ៖ 1179
អ្នកទស្សនាសរុប៖ 1820588
© ២០១៥ ​​រក្សាសិទ្ធិគ្រប់យ៉ាងដោយ អិលអូអិលស៊ី (ខេមបូឌា)​ ភីអិលស៊ី