ខ្មែរ
  • EN
  • ខ្មែរ

លោក សុខ វឿន ប្រធាននាយកប្រតិបត្តិ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី និងជាប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ចូលរួមមហាសន្និបាតលើកទី១៧ ស្តីពីការពង្រឹងបរិយាបន្នហិរញ្ញវត្ថុប្រកបដោយការទទួលខុសត្រូវនៅកម្ពុជា


រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ នៅសណ្ឋាគារភ្នំពេញ លោក សុខ វឿន ប្រធាននាយកប្រតិបត្តិ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី និងជាប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានផ្តល់កិត្តិយសអញ្ជើញចូលរួមផ្តល់សុន្ទរកថាបើក ព្រមទាំងធ្វើបទបង្ហាញស្តីពីវឌ្ឍនភាពសំខាន់ៗ និងជំហានបន្ទាប់នៃ គណៈកម្មាធិការស្វ័យប្បញ្ញតិ្តស្តីពីលក្ខន្តិកៈនៃការផ្តល់ប្រាក់កម្ចី (Lending Guideline) និងក្រមប្រតិបត្តិសម្រាប់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ (Code of Conduct) នៅក្នុងមហាសន្និបាតប្រចាំឆ្នាំលើកទី១៧ និងវេទិកាប្រចាំឆ្នាំលើកទី៣ ស្តីពីការពង្រឹងបរិយាបន្នហិរញ្ញវត្ថុប្រកបដោយការទទួលខុសត្រូវនៅកម្ពុជា។

មហាសន្និបាតប្រចាំឆ្នាំនេះត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំដោយសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា តួយ៉ាងមហាសន្និបាតលើកទី១៧ នាថ្ងៃនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង ដើម្បីផ្តល់ជាវេទិកាសម្រាប់កិច្ចពិភាក្សា ការផ្លាស់ប្តូរមតិយោបល់ អនុម័តលើផែនការយុទ្ធសាស្រ្ត និងយន្តការនានាសម្រាប់សមាគម និងវិស័យមីក្រូហិរញ្ញវត្ថុទាំងមូល។

ជាមួយគ្នានេះផងដែរ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈនៃភាពជាដៃគូយុទ្ធសាស្ត្រ រវាងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា អង្គការអន្តរជាតិ Water.org និងសមាគមអ្នកផ្គត់ផ្គង់ទឹកស្អាតកម្ពុជា (CWA) ដើម្បីពង្រឹងការអនុវត្តកម្មវិធី WaterCredit ឱ្យកាន់តែមានភាពរឹងមាំនៅក្នុងវិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា និងដើម្បីលើកកម្ពស់ទឹកស្អាត និងអនាម័យ ដល់ប្រជាជនកម្ពុជា ជាពិសេសប្រជាជននៅជនបទ។ មហាសន្និបាតប្រចាំឆ្នាំលើកទី១៧ នាព្រឹកនេះ ក៏មានការអញ្ជើញចូលរួមពីសមាជិកក្រុមប្រឹក្សាភិបាលទាំងអស់របស់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា គ្រឹះស្ថានជាសមាជិករបស់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងដៃគូអភិវឌ្ឍ ដែលមានអ្នកចូលរួមសរុបប្រមាណជាង ១៣០ នាក់។





Related Post